ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះ​​លោក​បង! ​គូសង្សារផឹកស៊ី​ក្នុងបន្ទប់១យប់ ព្រឹក​​​​​ឡើងប៉ូលិស​​ចាប់​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូត្រូវគេដឹងថា ដោយ​ការ​ស្រលាញ់​គ្នា​ខ្លាំង ត្រូវ​ម្តាយ​ខាង​ប្រុស​រៀបចំ​ណាត់​ខាង​ស្រី​​ឱ្យ​មក​ផឹកស៊ី​ជាមួយ​កូនប្រុស​ដល់​បន្ទប់ លុះ​ផឹកស៊ី​ស្រវឹង​ត្រូវ​យុវតី​វ័យក្មេងនោះ​​ទៅ​ផ្ទះ​អត់​​រួច សម្រេច​ដេក​នៅ​បន្ទប់​ខាង​ប្រុស​​មួយ​យប់

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូត្រូវគេដឹងថា ដោយ​ការ​ស្រលាញ់​គ្នា​ខ្លាំង ត្រូវ​ម្តាយ​ខាង​ប្រុស​រៀបចំ​ណាត់​ខាង​ស្រី​​ឱ្យ​មក​ផឹកស៊ី​ជាមួយ​កូនប្រុស​ដល់​បន្ទប់ លុះ​ផឹកស៊ី​ស្រវឹង​ត្រូវ​យុវតី​វ័យក្មេងនោះ​​ទៅ​ផ្ទះ​អត់​​រួច សម្រេច​ដេក​នៅ​បន្ទប់​ខាង​ប្រុស​​មួយ​យប់ លុះ​ព្រឹក​ឡើង ឪពុក​ខាង​ប្រុស​បាន​​មក​ប្តឹង​សមត្ថកិច្ច​​ឱ្យ​​ឃាត់ខ្លួន​មក​សាកសួរ​នាំ ដែល​ហេតុការណ៍​នេះ​ បង្ក​ភ្ញាក់ផ្អើល​​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ​​វិ​ច្ឆិកា ​​២០១៦ ។

យុវតី​ជា​គូស្នេហ៍​មានឈ្មោះ​ហ៊​ន ស្រី​លាង អាយុ​១៧​ឆ្នាំ ​ធ្វើការ​​នៅ​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ចំណែក​យុវជន​ជា​សង្សារ​មាន​ឈ្មោះ​ផា​ន់ សុខ អាយុ​២២​ឆ្នាំ ជា​​កម្មករ​រោងចក្រ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ ៣​​នាក់​ម្តាយ និង​ឪពុក មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូរ ខេត្តកំពត ។

ប្រភព​​បន្ត​ឱ្យដឹងទៀត​​ថា  កាលពី​វេលា​​​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ទី​១៤ ​វិច្ឆិកា ​ស្ត្រី​ជា​ម្តាយ​យុវជន​​ជា​​សង្សារ​ឈ្មោះ​ស៊ុន វី អាយុ​៤៥​ឆ្នាំ ជា​ចុងភៅ បាន​ទូរស័ព្ទ​ហៅ​យុវតី​​ដែល​ត្រូវ​ឪពុក​អះអាង​ថា ​ជា​ជន​រង​គ្រោះ ឱ្យ​មក​ផឹកស៊ី​នៅ​បន្ទប់​របស់​ខ្លួន ដែល​មាន​សមាជិក​ផឹកស៊ី​ចំនួន​៥​នាក់ ។

ក្រោយ​ពេល​ទូរស័ព្ទ​ហៅ​រួច​​មក យុវតី​ខាងលើ​ក៏​យល់ព្រម​មក ដោយ​មក​ជាមួយ​មិត្តភក្តិ​ជា​មនុស្ស​ស្រី​ម្នាក់​ទៀត ។ ស្ត្រី​ជា​ម្តាយ​យុវ​ជន​ជា​សង្សារ​បន្ត​ថា ក្រោយ​ការ​ផឹកស៊ី​ស្រាថ្នាំ​តាំងពី​វេលា​ក្បាល​ព្រលប់ រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ដោយ​សភាព​យុវតី​ជា​សង្សារ​​ស្រវឹង​ខ្លាំង​ពេក រូប​នាង​ពុំ​បាន​ទៅ​ផ្ទះ​ឡើយ ដោយ​បាន​សម្រេចចិត្ត​សម្រាក​នៅ​ក្នុង​បន្ទប់​ខា​ងលើ​ មាន​គ្នា​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់ ។

នៅ​វេលា​ផឹកស៊ី​ចប់​នោះ ឪពុក​ម្តាយ​ខាង​ប្រុស​​២​នាក់ បាន​ចាក​ចេញពី​បន្ទប់​ខាងលើ ទៅ​ផឹកស៊ី​បន្ត​នៅផ្ទះ​មិត្តភក្តិ​ ម្តុំ​ផ្សារ​ដើម​គរ ​​បន្សល់​ទុក​ក្មេង​ៗ៤​នាក់ ​ឱ្យ​​សម្រាក​នៅ​បន្ទប់​ខាងលើ ។ លុះ​វេលា​ព្រឹក​ឡើង ម៉ោង​ប្រមាណ​៤​ទៀប​​ភ្លឺ យុវជន​ម្នាក់ រួម​ជាមួយ​នារី​ម្នាក់ បាន​ចាក​ចេញពី​បន្ទប់​ខាងលើ​ទៅ​ផ្ទះ​របស់​ខ្លួន ដោយ​ទុកឱ្យ​​យុវតី និង​យុវជន​ជា​សង្សារ នៅ​ក្នុង​បន្ទប់​តែ​២​នាក់ ។

តាម​សម្តី​រៀបរាប់​​របស់​ឪពុក​យុវតី​ជា​សង្សារ​ឱ្យ​​ដឹង​ថា ក្រោយ​ពេល​ពុំ​បានឃើញ​កូនស្រី​​​ត្រឡប់​ទៅ​ផ្ទះ ​តាំងពី​ក្បាល​ល្ងាច​មក គាត់ និងប្រពន្ធ បាន​តាម​រក​អស់​មួយ​យប់​មក​ហើយ ប៉ុន្តែ​ពុំ​បានឃើញ​កូនស្រី​សោះ ទូរស័ព្ទ​ក៏​បិទ​ទៀត ​ខ​ល​ពុំ​ចូល​សោះ ។ លុះ​មក​ទល់​​ព្រឹក​ឡើង ក៏​ប្រទះ​ឃើញ​ស្បែកជើង​​កូនស្រី​ នៅ​មុខ​បន្ទប់​របស់​យុវជន​ជា​សង្សារ បង្កឱ្យ​​ឪពុក​ស្រែក​ផ្អើល​ឆោ​​ឡោ​ឱ្យ​​បើកទ្វារ ភ្លាម​ៗ​នោះ​កូនស្រី​បើកទ្វារ​ចេញ​មក ក៏​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​ជា​សង្សារ​ដេក​សម្រាត​ខោអាវ សល់​តែ​ខោ​ទ្រ​​នា​ប់ ។

ក្រោយ​ឃើញ​បែប​នេះ បុរស​ជា​ឪពុក ​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​មូលដ្ឋានដោយ​ចោទ​ថា យុវជន​​សង្សារ​បាន​ល្បួង​កូនស្រីគាត់​មក​ដេក​ជាមួយ​ ដើម្បី​រំលោភ​សេព​ស​ន្ថ​វៈ​ ។ ភ្លាម​នោះ​ ត្រូវកម្លាំង​នគរបាល​បាន​នាំ​​យុវជន​ជា​​សង្សារ និង​យុវតី​ខាងលើ​ មក​សាកសួរ​នាំ​ពី​ដំណើររឿង​នៅ​ប៉ុស្តិ៍​នគរបាល ។

នៅ​ចំពោះ​មុខ​​សមត្ថកិច្ច យុវជន​ជា​សង្សារ​បាន​ឆ្លើយ​ថា ក្រោយ​កម្មវិធី​ផឹកស៊ី​ត្រូវ​បាន​បញ្ចប់ រូប​ខ្លួន​ពុំ​បានដឹង​អ្វី​នោះ​​ទេ ព្រោះ​ខ្លួន​ស្រវឹង​ខ្លាំង​ណាស់ ​រហូត​ដល់​ត្រូវ​សន្លប់​បាត់បង់​ស្មារតី ។ ដោយឡែក យុវតី​ជា​សង្សារបាន​ឆ្លើយ​ថា យុវជន​ជា​សង្សារ​ ពិតជា​ពុំ​បាន​ធ្វើ​អ្វី​ខុស​ប្រក្រតី​មក​លើ​រូប​ខ្លួន​ឡើយ ក្រោយ​ពេល​ការ​ហូប​ចុក​​ត្រូវ​បាន​បញ្ចប់ គ្រាន់តែ​បាន​សម្រាក​នៅ​ក្នុង​បន្ទប់​រួម ប៉ុន្តែ​ពុំ​បាន​ធ្វើ​អ្វី​ឡើយ ។

យ៉ាងណាមិញ នៅ​វេលា​ព្រឹក​ថ្ងៃ​​ដដែល បន្ទាប់​ពី​មានការ​សម្របសម្រួល​អស់​ជា​ច្រើន​ម៉ោង​ ពី​សំណាក់​នគរបាល​យុត្តិធម៌ ឪពុក​យុវតី​​រង​គ្រោះ​ ក៏​ព្រម​យោគយល់​អនុគ្រោះ​ មិន​ធ្វើការ​ប្តឹងប្តល់​​ច្រើន​ទៀត​​ទេ ដោយ​សំណូមពរ​ឱ្យ​ធ្វើ​កិច្ចសន្យា ឱ្យ​​ស្ត្រី​ជា​ម្តាយ​យុវ​ជន​ជា​សង្សារ បញ្ឈប់​ការ​ខ​ល​ហៅ​កូនស្រី​របស់​ខ្លួន​ទៅ​ផឹកស៊ី រហូត​ឈាន​ដល់​ត្រូវ​ដេក​​ក្នុង​បន្ទប់​រួម​ជាមួយ​គ្នា​បែប​នេះ​ទៀត ។

បើ​ពុំ​ដូច្នោះ លោក​នឹង​ស្នើ​ឱ្យ​​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​បញ្ហា​ស្នេហា រវាង​អ្នក​ទាំង​២ លោក​នឹង​ប្រាប់​កូនស្រី​ឱ្យ​បញ្ចប់​ត្រឹមនេះ ពុំ​អនុញ្ញាត​ឱ្យ​​បន្ត​ស្រលាញ់​គ្នា​ទៀត​ឡើយ ។ ព្រោះ​លោក​គិត​ថា ការ​ស្រលាញ់​ដោយ​ធ្វើ​នូវ​​ទ​ង្វើ​បែប​នេះ​ វា​ពុំ​មែន​​ជា​ការ​ស្រលាញ់​ពិតប្រាកដ​នោះ​ទេ ប៉ុ​ន្ត​វា​ជា​ការ​ធ្វើ​ឱ្យ​​បាត់បង់​កិត្តិយស​ មក​លើ​កូនស្រី​លោក ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំងមូល​ច្រើន​ជាង ។

សូម​បញ្ជាក់​ថា លើក​​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ស្ត្រី​ជា​ម្តាយបង្កើត​របស់​យុវជន​ជា​សង្សារ​ខ​ល​ហៅ​យុវតី​ជា​សង្សារ​ទៅ​ផឹកស៊ី​ដល់​ក្នុង​បន្ទប់ ប៉ុន្តែ​២​​លើក​កន្លង​មក ពុំ​បាន​សម្រេច​​ឡើយ ពោល​ក្រោយ​ការ​ផឹកស៊ី​ត្រូវ​បាន​បញ្ចប់ រូប​នាង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ខ្លួនឯង ប៉ុន្តែ​ទើបតែ​លើក​នេះ មានចិត្ត​ចង់​សម្រាក​ម្តង ក៏​កើត​រឿង​ហេតុ​បែប​នេះ​តែ​ម្តង​ទៅ ។