ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ស្រូវ​ប្រឆាំង​តម្លៃ​ធ្លាក់​ចុះ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុម​មន្ត្រី​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា ម្ចាស់​រោងចក្រ​ផលិត​អង្ករ​ធំ​ៗ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ស្រូវ​នៅ​ខែវិច្ឆិកា​ប៉ុណ្ណោះ ។ នេះ​ជា​ការ​បញ្ជាក់​មិន​ទាន់​ផ្លូវការ​ពី​ការិយាល័យ​លោក​ប្រធានាធិបតី ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុម​មន្ត្រី​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា ម្ចាស់​រោងចក្រ​ផលិត​អង្ករ​ធំ​ៗ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ស្រូវ​នៅ​ខែវិច្ឆិកា​ប៉ុណ្ណោះ ។ នេះ​ជា​ការ​បញ្ជាក់​មិន​ទាន់​ផ្លូវការ​ពី​ការិយាល័យ​លោក​ប្រធានាធិបតី ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Than Myint ឱ្យ​ដឹង​ថា ក្រសួង​នឹង​អនុញ្ញាត​ឱ្យ​នាំ​ចេញ​អង្ករ​ជា​បណ្តោះអាសន្ន​ដើម្បី​ទូទាត់​ការ​ចំណាយ​ចំពោះ​ផលិតផល​របស់​កសិករ ដើម្បី​ប្រឆាំង​នឹង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រដូវវស្សា ។

លោក​រដ្ឋមន្ត្រី Myat Moe Kyaw នាយករង​ក្រសួងពាណិជ្ជកម្ម បាន​និយាយ​ជំនួស​ឲ្យ​លេខាធិការ​រង លោក Khin Maung Lwin ដែល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សន្និសីទ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៅ​សណ្ឋាគារ​ហ៊ី​ល​តុ​ន ទីក្រុង​ណៃ​ពិដោ កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា​ថា ក្រុម​មន្ត្រី​បាន​ចាប់ផ្តើម​អនុវត្ត​ការ​សម្រេចចិត្ត​នេះ​ហើយ​។ លោក​និយាយ​ថា ៖ «យើង​នៅ​តែ​សិក្សា​ពី​គម្រោង​នាំ​ចេញ​ស្រូវ​ក្នុង​ខែវិច្ឆិកា​តែ​មួយ​គត់ ។ ក្រសួង​នឹង​ស្វែងរក​ការ​អនុញ្ញាត​ពី​ការិយាល័យ​ប្រធានាធិបតី ព្រមទាំង​អនុសាសន៍​ពី​ក្រសួងកសិកម្ម បសុសត្វ និង​ប្រព័ន្ធ​ធារាសាស្ត្រ » ។

ជា​ធម្មតា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចេញ​ស្រូវ​តែ​ក្នុង​កាលៈទេសៈ​ពិសេស​ប៉ុណ្ណោះ​។ ក្រសួងពាណិជ្ជកម្ម​និយាយ​ថា ការ​នាំ​ចេញ​គ្រាប់ពូជ thwel គុ​ជ​ខ្យង​ទៅ​កាន់​ប្រទេស​ចិន ។ វា​ជា​ស្រូវ​មួយ​ប្រភេទ​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន​ក្នុង​បរិមាណ​កំណត់ ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​ខ្លាំង​នៅ​ឆ្នាំ​នេះ បាន​ជំរុញ​ឱ្យ​មាន​ផែនការ​នាំ​ចេញ​ដើម្បី​ជួយ​ប៉ះប៉ូវ​លើ​ការ​ចំណាយ​ផលិតផល​របស់​កសិករ ។

អនុប្រធាន​លេខាធិការ​អចិន្ត្រៃយ៍​ក្រសួងកសិកម្ម លោក Myo Tint Tun បាន​ប្រាប់​កាសែត The Myanmar Times ថា ៖ « ក្រសួង​នឹង​គាំទ្រ​ផែនការ​នេះ ប្រសិនបើ​ការ​ប្រើប្រាស់​ក្នុងស្រុក​មាន​បរិមាណ​លើស​តម្រូវការ ។ យើង​នឹង​មើលទៅ​លើ​ផ្នែក​ផលិតកម្ម​នៅ​ឆ្នាំ​នេះ ហើយ​គណនា​ពី​ផល​លើស » ។

លោក Myat Moe Kyaw ឱ្យ​ដឹង​ថា ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​ជាងគេ​ក្នុង​ខែតុលា នឹង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ ។ យើង​នឹង​ជ្រើសរើស​ក្រុមហ៊ុន​ទាំងនោះ​ដោយ​ផ្អែក​លើ​បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ  ៕