ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយ​ឧត្តមសេនីយ៍​អ៊ី ឈាន រំពឹង​ថា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន​នឹង​ទៅ​​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម​អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម​អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោក​ជំទាវ​បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ​បានអញ្ជើញ​​ចូលរួមបោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​មណ្ឌល ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ស្ថិត​នៅ​ភូមិ​អូ​តា​ពុ​ក្រ​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ​។

ជាមួយ​គ្នានេះដែរ ​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពា​ជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​បាន​សំដែង​ក្តី​រីករាយ​ ក្រោយ​ពី​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោះ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​​ល្អ ​ដើម្បី​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​គណ​​បក្ស​ដែល​ខ្លួន​ពេញចិត្ត​។

បើ​យោង​តាម​របាយការណ៍​របស់​លោក ចេ​ង ញ៉ា​ន់ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​គណបក្ស​នយោបាយ​ចំនួន​៥ ចូលរួមប្រកួតប្រជែង​​ក្នុងនោះរួមមាន ១-គណបក្ស​ប្រជាន​កម្ពុជា ២-គណបក្ស​ភ្លើងទៀន ៣-គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៤-គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​៥-គណបក្ស​សញ្ជាតិ​កម្ពុជា ។ ដោយឡែក​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​ ១១៨​ការិយាល័យ និង​មាន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​ចំនួន​៤២២៦២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ