ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋមកបោះឆ្នោត​នៅមណ្ឌលវិទ្យាល័យជម្ពូវ័ន្ត និង​សាលាបឋមសិក្សា​ជម្ពូវ័ន្ត​ ណែនណាន់តាប់តាប់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​​​​​៥ ឧសភា ឆ្នាំ​២០២២​នេះ ការិយាល័យបោះឆ្នោត​នៅមណ្ឌលវិទ្យាល័យ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​​​​​៥ ឧសភា ឆ្នាំ​២០២២​នេះ ការិយាល័យបោះឆ្នោត​នៅមណ្ឌលវិទ្យាល័យជម្ពូវ័ន្ត និង​សាលាបឋមសិក្សា​ជម្ពូវ័ន្ត​ បានដំណើរការ​ដោយរលូន ក្នុងនោះគេសង្កេតឃើញ​មានការិយាល័យខ្លះ​ពុំសូវមានអ្នកមកបោះឆ្នោតនោះទេ ​ចំណែក​ការិយាល័យខ្លះ​ទៀត​មាន​ប្រជា​ពលរដ្ឋបាន​ប្រជ្រៀតគ្នាមកបោះឆ្នោត​យ៉ាងណែនណាន់តាន់តាប់ នាំគ្នាមកបោះឆ្នោត ។​

នាព្រឹក​នោះដែរ គេសង្កេ​តឃើញ​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​​មិនបានត្រៀម​នូវឯកសារសម្រាប់បោះ​ឆ្នោត​​នោះទេ​​ ​ហើយ​មិនបានមក​ត្រួតពិនិត្យ​ឈ្មោះរបស់ខ្លួន​សម្រាប់បោះឆ្នោត​នោះ​​ទេ​​​ ដោយទើបតែ​នាំគ្នា​មក​ប្រជ្រៀតគ្នា​មើលបញ្ជីឈ្មោះ​ដែលបានបិទកាលពីម្សិលមិញ ។ ទោះបីយ៉ាង​ណា ដំណើរការ​បោះ​ឆ្នោតនៅមណ្ឌល​ទាំង​​​​២ខាងលើដំណើរ​ការ​​យ៉ាង​រលូន ​ដោយ​ពុំមានបាតុភាព​អ្វីកើតឡើងនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ