ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ហ្ស៊ី​ប​មាន​មហិច្ឆតា​ក្លាយជា​ប្រទេស​នាំ​ចេញ​ប្រេង និង​ឧស្ម័ន​នៅ​ឆ្នាំ​2021

7 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ី​ប ៖ រដ្ឋមន្ត្រីក្រសួង​ធនធាន​រ៉ែ និង​ប្រេង​អេ​ហ្ស៊ី​ប លោក Tarak El-Molla បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ការ​សម្រេចចិត្ត​របស់​ប្រទេស​លោក ក្នុង​ការ​ធ្វើ​ឲ្យ​លុយ​ផោន​ស្វែងរក​អត្រា​ប្តូរ​ប្រាក់​ដោយ​ខ្លួនឯង​

ប្រទេស​អេ​ហ្ស៊ី​ប ៖ រដ្ឋមន្ត្រីក្រសួង​ធនធាន​រ៉ែ និង​ប្រេង​អេ​ហ្ស៊ី​ប លោក Tarak El-Molla បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ការ​សម្រេចចិត្ត​របស់​ប្រទេស​លោក ក្នុង​ការ​ធ្វើ​ឲ្យ​លុយ​ផោន​ស្វែងរក​អត្រា​ប្តូរ​ប្រាក់​ដោយ​ខ្លួនឯង​នៅ​លើ​ទីផ្សារ​អន្តរជាតិ នឹង​ជួយ​ឲ្យ​អា​រ៉ាប់​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្លាយជា​ប្រទេស​នាំ​ចេញ​ប្រេង និង​ឧស្ម័ន​សុទ្ធ​ក្នុង​ឆ្នាំ​២០២១ ។
លោក​បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​ប្រេង​អន្ដរជាតិ​នៅ​ទីក្រុង Abu Dhabi ថា ៖ « ការ​ធ្វើ​ឲ្យ​លុយ​ផោន​ស្វែងរក​អត្រា​ប្តូរ​ប្រាក់​ដោយ​ខ្លួនឯង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នេះ គឺជា​ជំហាន​មួយ​ល្អ​ណាស់ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ពី​ពេលវេលា​ច្បាស់លាស់​សម្រាប់​បង្កើន​ការ​នាំ​ចេញ​ប្រេង​នោះ​ទេ » ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖ « យើង​កំពុង​ខិតខំ​ផ្លាស់​ប្តូរ​ខ្លួន​យើង​ឲ្យ​ក្លាយជា​ប្រទេស​នាំ​ចេញ​ថាមពល​សុទ្ធ ហើយ​បាន​កំណត់​គោលដៅ​នៅ​ត្រឹម​ឆ្នាំ​២០២១ » ។

ធនាគារកណ្តាល​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អំពី​ការ​ធ្លាក់​ថ្លៃ​លុយ​ផោន​ចំនួន​៤៨% ដែល​អនុញ្ញាត​ឱ្យ​លុយ​ផោន​ស្វែងរក​អត្រា​ប្តូរ​ប្រាក់​ដោយ​ខ្លួនឯង​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ដោយ​ផ្អែក​លើ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ។

ប្រទេស​អេ​ហ្ស៊ី​ប​មាន​គោលបំណង​បង្កើន​ភាគហ៊ុន​ថាមពល​កកើត​ឡើង​វិញ​ដូច​ជា ថាមពល​ពន្លឺព្រះអាទិត្យ​ឲ្យ​បាន​៣៥% នៅ​ឆ្នាំ​២០៣៥ ។

លោក El-Molla បន្ថែម​ទៀត​ថា ៖ «​អេ​ហ្ស៊ី​ប​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ថាមពល​សំខាន់​មួយ​ក្នុង​មជ្ឈិមប្រទេស​នា​ពេល​អនាគត ដែល​នេះ​គឺជា​ផែនការ​របស់​យើង » ៕