លោកជា សុផារ៉ា កោះហៅពលរដ្ឋនៅអគារប៊ូូឌីញ​ជួបនៅ​រសៀលនេះ


រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា លោកជា សុផារ៉ា ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានធ្វើការ​កោះហៅប្រជាពលរដ្ឋ​ដែលមាន​លំនៅ​ក្នុងអគារប៊ូឌីញ ត្រូវ​ជួបពិភាក្សាលើ​គម្រោង​អភិវឌ្ឍអគារ ដែល​ការ​ជួប នេះ ធ្វើឡើងនៅ​ក្នុង​ក្រសួង នៅរសៀលម៉ោង០២ ថ្ងៃទី០៨ វិច្ឆិកា នេះ ។

ទោះបីជាយ៉ាងណា បើតាមគោល​បំណងរបស់ប្រជា​ពលរដ្ឋ គឺ​ពួកគាត់​នៅតែចង់​បានការ​ផ្តល់​ជាប្រាក់ច្រើនជាង ។

គួររំលឹកថា បើ​តាម​សេចក្ដី​ប្រកាស​របស់​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រី​សួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ បាន​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ ដែល​ជា​តំណាង​ឲ្យ​សហគមន៍​ប៊ូ​ឌី​ញ ដោយ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​លើ​ទីតាំង​អគារ​ប៊ូ​ឌី​ញ ដែល​កំពុង​តែ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។ សេចក្ដី​ប្រកាស​របស់​ក្រសួង​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ លោក ជា សុ​ផា​រ៉ា ថ្លែង​ថា ការ​អភិវឌ្ឍន៍​នៅ​ទីតាំង​នោះ គឺជា​ការ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​រស់នៅ​ក្នុង​សេចក្ដី​ថ្លៃថ្នូរ សុវត្ថិភាព និង​សុខុមាលភាព ។

បើ​តាម​សេចក្ដី​ប្រកាស​ខាងលើ គម្រោង​អភិវឌ្ឍន៍​ដែល​ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន Arakawa កំពុង​សិក្សា​នេះ ត្រូវ​បាន​វាយតម្លៃ​ថា នឹង​ចំណាយ​ថវិកា​៧០​លាន​ដុល្លារ ទៅ ៨០​លាន​ដុល្លារ​។ គម្រោង​នេះ មានការ​សាងសង់​ទីតាំង​ស្នាក់​នៅ​បណ្ដោះ អាសន្ន និង​ការ​សង់​អគារ​ថ្មី​កម្ពស់​២១​ជាន់ ដោយ​រួម​មាន​ទីតាំង​ចំណត​៣​ជាន់​, កន្លែង​លក់ដូរ​១​ជាន់​, កន្លែង​ស្នាក់​នៅ​៥​ជាន់ ហើយ​ចាប់ពី​ជាន់​ទី​៩​ឡើង​ទៅ​នឹង​ក្លាយជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន Arakawa ។

សេចក្ដី​ប្រកាស​ដដែល​នេះ​បញ្ជាក់​ថា ក្រសួង​នឹង​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​នេះ ។ ទន្ទឹម​នឹង​នេះ សេចក្ដី​ប្រកាស​ ក៏​បាន​ស្រង់​ប្រសាសន៍​លោក ជា សុ​ផា​រ៉ា ដែល​លោក​រំពឹង​ថា អគារ​ថ្មី​នេះ នឹង​លេច​រូបរាង​របស់​ខ្លួន​ក្នុង​រយៈពេល​ប្រមាណ​៤​ឆ្នាំ​ទៀត​។ សូម​បញ្ជាក់​ថា អគារ​ប៊ូ​ឌី​ញ ត្រូវ​បាន​ស្ថាបនា​ក្នុង​ឆ្នាំ​១៩៦៣ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

បើ​តាម​អ្នក​រស់នៅ​ទីតាំង​អគារ​ប៊ូ​ឌី​ញ​មួយ​ចំនួន​ធំ​បាន​លើក​ឡើង​ថា បើ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ដ៏​ល្អ​ខាងលើ​នេះ ពួក​គាត់​ចង់​ឲ្យ​ក្រសួង និង​រដ្ឋាភិបាល​ជួយ​លក់​ទីតាំង​អគារ​ប៊ូ​ឌិ​ញ​ផ្តាច់ ហើយ​យក​ប្រាក់​មក​គុណ​គូរ​ ជាមួយ​ប្រជាពលរដ្ឋ​ទៅ​តាម​ទីផ្សារ​សមរម្យ​វា​ប្រសើរ​ជាង​មានការ​ជម្លៀស​ពួក​គាត់​ចេញ ហើយ​ឲ្យ​ពួក​គាត់​ត្រឡប់​ចូល​វិញ​ក្នុង​រយៈពេល​យូរ​រហូត​ដល់​ទៅ​៤​ឆ្នាំ គឺ​ពួក​ប្រាកដជា​ជួប​ការ​លំបាក​ខ្លាំង​ជា​មិន​ខាន​ឡើយ​។ ដោយឡែក​អ្នកខ្លះ​ទៀត​សប្បាយ​រីករាយ​ជាមួយ​គម្រោង​ខាងលើ​ខ្លាំង​ណាស់​។ បញ្ហា​សំខាន់​មួយទៀត ពលរដ្ឋ​បាន​នាំ​គ្នា​ស្នើ​សុំ​មើល​ប្លង់​សិន​មុន​មានការ​ព្រមព្រៀង​ដែល​ឈាន​ដល់​ការ​ជ្រើសរើស​យក​ផ្លូវ​ណាមួយ​មក​ដោះស្រាយ​។

អ្នក​រស់នៅ​អគារ​ប៊ូ​ឌិ​ញ​បាន​ថ្លែង​ថា ពួក​គាត់​ស្នើ​ឲ្យ​ក្រសួង​បង្កើត​គណៈកម្មការ​ជំនាញ​ចុះ​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​លើ​ទីតាំង​ផ្ទាល់​តែ​ម្តង កុំ​ជឿ​ទៅ​លើ​តំណាង​សហគមន៍​ដែល​ពួក​គាត់​មិនមែន​កើតឡើង​ពី​ឆ​ន្ទះ​ពលរដ្ឋ​ចាត់តាំង​ឡើយ​។ ម្យ៉ាងទៀត​ក្រុម​តំណាង​សហគមន៍​កន្លង​មក អនុវត្ត​គោល​ការ​មិន​បាន​ល្អ​ជូន​ពួក​គាត់​ទេ ដូច​ជា​ករណី​តំបន់​ដីក្រហម និង​តំបន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នៅ​ក្នុង​ប្លុក​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ