ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ចុះកម្ទេចដើមកញ្ឆាជាង ៥០០ដើម ដែលគេលួចដាំ នៅក្នុងព្រៃ នៅស្រុកភ្នំក្រវាញ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ពោធិ៍សាត់៖ ដើមកញ្ឆាចំនួន ៥៣០ដើម ដែលជនខិលខូច លួចដាំ នៅក្នុងព្រៃ ត្រូវបាននគរបាល​ស្រុកភ្នំក្រវាញ សហការកងរាជអាវុធហត្ថ ចុះទៅកម្ទេចចោល។ ប្រតិបត្តិការនេះ…

ពោធិ៍សាត់៖ ដើមកញ្ឆាចំនួន ៥៣០ដើម ដែលជនខិលខូច លួចដាំ នៅក្នុងព្រៃ ត្រូវបាននគរបាល​ស្រុកភ្នំក្រវាញ សហការកងរាជអាវុធហត្ថ ចុះទៅកម្ទេចចោល។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិក្សេតបូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍​សាត់។

លោក តាន់គារិទ្ធ អធិកានគរបាលស្រុកភ្នំក្រវាញ បញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា នៅទីតាំងខាងលើ មានជនខិលខូច លួចដាំដើមកញ្ឆាខុសច្បាប់ លោកបានដឹកនាំកម្លាំងសហការ សរុបចំនួន ១៤នាក់ ចុះទៅដក និង​ប្រមូលដុតកម្ទេចចោលដើមកញ្ឆានៅកន្លែងតែម្ដង។ ចំពោះ​មុខសញ្ញាជនខិលខូច ដែលលួចដាំដើមកញ្ឆានោះ សមត្ថកិច្ច កំពុងស្រាវជ្រាវឃាត់ខ្លួន យកបន្តនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ