ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះបាន​ហៅថា បើក​បរស្រេច​តែអញ​​​មែន​…!

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​​​បើក​វ៉ា​​រថយន្ត​កុងតឺន័រ ​ធ្វើ​ឱ្យ​​រថយន្ត​កុងតឺន័រ​​បុក​ពីក្រោយ​រុញ​ផ្ទប់​នឹង​រថយន្ត​២​គ្រឿង​ទៀត​ ​​(បញ្ច្រាស​​​​គ្នា)​ សំណាងល្អ ​មិន​បង្ក​ឱ្យ​​មាន​រង​របួសមនុស្សនោះ​​ទេ កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​​​បើក​វ៉ា​​រថយន្ត​កុងតឺន័រ ​ធ្វើ​ឱ្យ​​រថយន្ត​កុងតឺន័រ​​បុក​ពីក្រោយ​រុញ​ផ្ទប់​នឹង​រថយន្ត​២​គ្រឿង​ទៀត​ ​​(បញ្ច្រាស​​​​គ្នា)​ សំណាងល្អ ​មិន​បង្ក​ឱ្យ​​មាន​រង​របួសមនុស្សនោះ​​ទេ កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ​កណ្តាល 2A-4043  បើកបរ​ក្នុង​ទិ​ដៅ​ពី​កើត​ទៅ​លិច និង​រថយន្ត​កុងតឺ
ន័រ ។ ចំណែក​រថយន្ត​រង​គ្រោះ​មាន​២​គ្រឿងទៀត ម៉ាក​ហ្វ​ត ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2W,1604 ជិះ​គ្នា​៤​នាក់​ក្នុង​ទិស​ដៅ​លិចទៅ​កើត និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​.ស ពាក់​ស្លាក​លេខព្រះ​សីហ​នុ​2A5003 ជិះ​គ្នា​៣​នាក់​។

តាម​ប្រភព​​ពីកន្លែង​កើតហេតុឱ្យ​​ដឹង​ថា ​ខណៈ​មេឃ​ភ្លៀង​រលឹម​ស្រិច​ៗ គេ​ឃើញ​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តាម​ផ្លូវជាតិ​លេខ​៤ មក​ដល់​ចំណុច​ភូមិ​អង្គ​កែវ រថយន្ត​កូ​រ៉ូ​ឡា បាន​ព្យាយាម​វ៉ា​រថយន្ត​កុងតឺន័រ​២​គ្រឿង​បើក​ស្រប​ទិស​គ្នា ។ ពេល​ដែល​វ៉ា​ផុត​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ ហើយ​រថយន្ត​កូ​រ៉ូ​ឡា​បន្ថយល្បឿន​ ធ្វើ​ឲ្យ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ​បើក​មក​តាម​ក្រោយ​បុក​គូទ​ពីក្រោយ​ផ្ទប់​នឹង​រថយន្ត​ហ្វ​ត​ដែល​បើក​ក្នុង​ទិស​ដៅ​ប​បញ្ច្រាស​គ្នា បុក​ចំ​ពី​ចំហៀង​រថយន្ត
ហ្វ​ត​ចំ​កង់​ក្រោយ​ចំហៀង​ខាងឆ្វេង​ ធ្វើ​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡា​បាន​វិល​ក្បាល​១​ជុំ​ត្រឡប់​ក្រោយ ជ្រុល​ទៅ​ប៉ះ​រថយន្ត​ឡិច​ស៊ី​ស​ដែល​បើក​មក​ពីក្រោយ​រថយន្ត​ហ្វ​ត​ខូចខាត​ខាង​មុខ ។ ចំណែក​រថយន្ត​កូ​រ៉ូ​ឡា​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​សំណាងល្អ​ អ្នក​​បើកបរ​មិន​មាន​រង​របួស​ឡើយ​។ ចំណែក​រថយន្ត​កុងតឺន័រ​អាង​ខ្លួន​ធំ​ជាង​មិន​ខូ​ត​ខាត​អ្វី បាន​បន្តដំណើរ​រត់​ដោយ​សុវត្ថិភាព​ សល់​តែ​រថយន្ត​៣​គ្រឿង​នៅ​កន្លែង ។

ក្រោយ​ពេល​ឃើញ​ហេតុ  សមត្ថកិច្ច​ស​មូលដ្ឋាន​បាន​ទៅ​សម្រួល​ចរាចរណ៍​កុំឱ្យ​​កកស្ទះ និង​បាន​ទាក់​ទៅ​ជំនាញ​មក​វាស់វែង តែ​ម្ចាស់​រថយន្ត​ទាំង​៣​គ្រឿង​ បាន​សុំ​ចរចាក្នុង​នោះ​ម្ចាស់​រថយន្ត​ហ្វ​ត​ខូចខាត​តិចតួច​មិន​ទាមទារ​សំណង​ទេ  ចំណែក​រថយន្ត​ឡិច
​ស៊ី​ស ត្រូវ​បាន​ខាង​រថយន្ត​កូ​រ៉ូ​ឡា​ចេញថ្លៃ​ជួសជុល​ យ​ដើម្បី​បញ្ចប់រឿង​​ ។