ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​រោគសញ្ញា​គ្រុនក្តៅ​ប្រចាំថ្ងៃ​នៅ​កូរ៉េខាង​ជើង​​ធ្លាក់ចុះ​​​ជាលើកដំបូង

1 ឆ្នាំ មុន

ចំនួ​ន​អ្នកមាន​រោគសញ្ញា​គ្រុនក្តៅ​ប្រចាំថ្ងៃ​ធ្លាក់ចុះ​មក​ក្រោម១០០.០០០នាក់​​ជាលើកដំបូង ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស​នេះ​បាន​ប្រកាស​ពី​ផ្ទុះ​កូ​វីដ​១៩នៅដើមខែនេះ​។ នេះ​បើ​យោង​​តាម​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA នៅ​ថ្ងៃសៅរ៍ ទី​២៨ ឧសភា​ នេះ​។ កូរ៉េខាងជើង​កំពុង​តស៊ូ​យ៉ាង​ខ្លាំ​ង​…

ចំនួ​ន​អ្នកមាន​រោគសញ្ញា​គ្រុនក្តៅ​ប្រចាំថ្ងៃ​ធ្លាក់ចុះ​មក​ក្រោម១០០.០០០នាក់​​ជាលើកដំបូង ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស​នេះ​បាន​ប្រកាស​ពី​ផ្ទុះ​កូ​វីដ​១៩នៅដើមខែនេះ​។ នេះ​បើ​យោង​​តាម​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA នៅ​ថ្ងៃសៅរ៍ ទី​២៨ ឧសភា​ នេះ​។

កូរ៉េខាងជើង​កំពុង​តស៊ូ​យ៉ាង​ខ្លាំ​ង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​រាតត្បាត​កូ​វីដ​១៩ ដែល​មិនធ្លាប់​មាន​ពីមុន​មក ចាប់តាំងពី​បាន​ប្រកាស​ស្ថានភាព​អាសន្ន និង​ធ្វើការ​បិទ​ខ្ទប់​ទូទាំង​ប្រទេស​ក្នុង​ខែឧសភា​នេះ បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​កង្វះ​វ៉ា​ក់​សាំង ថ្នាំពេទ្យ និង​កង្វះ​ស្បៀង​អាហារ​ ។

KCNA ចុះផ្សាយ​ថា មនុស្ស​ប្រហែល​៨៨.៥២០នាក់​ ត្រូវ​បាន​រក​ឃើញថា ​មាន​រោគសញ្ញា​គ្រុនក្តៅ​គិត​ត្រឹម​ថ្ងៃសុក្រ​។ ចំនួន​អ្នកមាន​រោគសញ្ញា​នេះ​ សរុប​កើនឡើង​ដល់​ជាង ៣,៣៦លាន​នាក់​គិត​ចាប់ពី​ខែមេសា​មក ខណៈ​ដែល​អ្នក​ស្លា.ប់​មាន​ចំនួន​៦៩នាក់​។

របប​នេះ​មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នកធ្វើ​តេ​ស្ត​វិជ្ជ​មាន​កូ​វីដ​១៩នោះ​ទេ ដែល​វា​បញ្ជាក់​ច្បាស់​ថា​ប្រទេស​ដ៏​ឯកោ​មួយ​នេះ​ខ្វះ​ឧបករណ៍​ធ្វើតេស្ត​។ អ្នកជំនាញ​និយាយ​ថា តួលេខ​ដែល​ប្រកាស​ដោយ​កូរ៉េខាងជើង​អាច​តិច​ជាង​តួលេខ​ឆ្លង​ពិតប្រា​កដ ហើយ​វា​មានការ​លំបាក​ក្នុង​ការ​វា.យត​ម្លៃ​ពី​ទំហំ​ស្ថានភាព​ពិតប្រាកដ ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​កូរ៉េខាងជើង​ប្រកាស​ពី​ការ​ផ្ទុះ​កូ​វីដ​១៩មក អាមេរិក និង​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ស្ម័គ្រចិត្ត​ជួយ​រួមមាន​ការ​បញ្ជូន​វ៉ាក់សាំង និង​ថ្នាំ​ទៅ​ឲ្យ​ប៉ុន្តែ​រហូតមកដល់​ពេលនេះ ទីក្រុង​ព្យុងយ៉ាង​មិនទាន់​បាន​ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ​៕ (យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ