ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​កោះធំ​បង្ក្រាប​ល្បែងស៊ីសង ២​ករណី​ឃាត់ខ្លួន​មនុស្ស​៩​នាក់

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​កោះធំ បាន​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​២​ករណី​គឺ បៀ និង​កត់​ឆ្នោត កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​៩​នាក់​នាំ​មក​សាកសួរ​។

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​កោះធំ បាន​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​២​ករណី​គឺ បៀ និង​កត់​ឆ្នោត កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​៩​នាក់​នាំ​មក​សាកសួរ​។ លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា លោក​បាន​ដឹកនាំ​កម្លាំង ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​បាន​២​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៩​នាក់​។ ករណី​ទី​១ បាន​ឃាត់ខ្លួន​អ្នក​លេងបៀ និង​អ្នក​ផ្ដល់​ទីតាំង​លេង បាន​៦​នាក់ កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ជ ហួយ ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ  ខេត្តកណ្តាល​។

ជនសង្ស័យ​ចំនួន ៦​នាក់ ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ជ ហួយ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​លក់ដូរ ជា​អ្នក​ផ្ដល់​ទីតាំង​លេងបៀ​យក​តុង​។ ទី​២-​ឈ្មោះ ផា​ន ចាន់​ធី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​។ ទី​៣-​ឈ្មោះ គាន ថន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មេផ្ទះ ។ ទី​៤-​ឈ្មោះ ថុ​ង ស្រ៊ា​ន់ ភេទ​ស្រី អាយុ ៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ​។ ទី​៥-​ឈ្មោះ ជូ ជឹ​ង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រុង​រមាស ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​។

ទី​៦-​ឈ្មោះ ពា ច្រិច ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល  មុខរបរ​លក់ដូរ​។ វត្ថុ​តាង​ចាប់​យក​មាន សន្លឹក​បៀ​ចំនួន ៥២​សន្លឹក​។ ប្រាក់​រៀល​ចំនួន ១០.០០០ កម្រាល​ក្រាល​លេងបៀ​ចំនួន​១ ។ កំប៉ុង​ដែក​សម្រាប់​ដាក់​លុយ​ចំនួន​១​។ មួយ​ករណី​ទៀត នៅ​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ វិច្ឆិកា ដដែល នគរបាល​ស្រុក កោះធំ បាន​បន្ត​ទៅ​បង្ក្រាប អ្នក​លេងបៀ និង​កត់​កន្ទុយលេខ បាន​៣​នាក់​ទៀត នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​។ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១.​ឈ្មោះ​ខៀវ សារី  ភេទ​ស្រី អាយុ​៣៤​ឆ្នាំ  ជា​អ្នក​កត់​កន្ទុយលេខ​នៅ​កន្លែង​លេងបៀ  រស់នៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី  ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​កត់​កន្ទុយលេខ​។

ទី​២.​ឈ្មោះ​.​ស៊ា  គី​ម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ​។  ទី​៣.​ឈ្មោះ ម៉ា​រិ​ន ដា​ស៊ី ភេទ​ស្រី  អាយុ​៣៥​ឆ្នាំ  មុខរបរ​កសិករ អ្នក​ទាំង​៣​រស់នៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ពេល​ឃាត់ខ្លួន​នគរបាល​បាន​ចាប់​យក​វត្ថុ​តាង មាន​បៀ និង​ក្រដាស​កត់​កន្ទុយលេខ មួយ​ចំនួន បញ្ជូន​មក​អធិការ​ដើម្បី​ធ្វើការ​សាកសួរ​។ លោក​អធិការ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ ៩​នាក់ ពាក់​ពន្ធ នឹង​ល្បែងស៊ីសង​ចំនួន​២​ករណី​នេះ  ត្រូវ​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕