ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្រោយ​រថយន្ត​ធុន​ធំ​២​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺ​ម៉ក់​ដឹក​ប៉ូង​ស៊ី​ម៉ុង​ត៍ បាន​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ បណ្តាល​ឱ្យ​ឆាបឆេះ​អស់​កាប៊ី​ន​មុខ​ទាំង​ស្រុង

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺ​ម៉ក់​ដឹក​ប៉ូង​ស៊ី​ម៉ុង​ត៍ បាន​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ បណ្តាល​ឱ្យ​ឆាបឆេះ​អស់​កាប៊ី​ន​មុខ​ទាំងស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​-​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី​។

តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា នៅ​ពេល​ជួប​ឧបទ្ទវហេតុ​កើតឡើង មាន​រថយន្ត​ធុន​ធំ​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A.2983 បាន​ខូច ហើយ​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងកើត លើ​គន្លង​ម៉ូតូ​នៅ​ខាងឆ្វេង ដោយ​បាន​ដាក់​ស្លាក​សញ្ញា ចំណែក​រថយន្ត​ធុន​ធំ​ស៊ី​មី​ត្រាយ​ឡឺ ពាក់​ស្លាក​លេខ ភ្នំពេញ 3F.6896 ដែល​សណ្តោង​រ៉ឺ​ម៉ក​ស៊ី​ស្តែ​ន​ស៊ី​ម៉ុង​ត៍ ពាក់​ស្លាក​ស្លាក ភ្នំពេញ 4A.8096 ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ពី​ត្បូង​មក​ជើង បណ្តាល​ឱ្យ​បុក​ពេញទំហឹង​ដោយ​ប៉ះ​ចំ​ធុងសាំង​ធ្វើ​ឱ្យ​ឆាបឆេះ​ផ្នែក​កាប៊ី​នខា​ង​មុខ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ ក្រោយមក​ក៏​ត្រូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី និង​កម្លាំង ចុះ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់ ដោយ​គ្រាន់តែ​ឆាបឆេះ​កាប៊ី​ន​មុខ​អស់ទាំង​ស្រុង តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​គ្រោះ​ឡើយ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ស៊ី​ស្តែ​ន​ស៊ី​ម៉ុង​ត៍​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ចត​ចោល បណ្តាល​ឱ្យ​ឆាបឆេះ​នោះ គឺ​សំណាង​ហើយ ដែល​រថយន្ត​រុលទៅមុខ​ចម្ងាយ​ពី​គ្នា​ប្រមាណ​ជិត​៥០​ម៉ែត្រ ទើប​ឆាបឆេះ​តែ​កាប៊ី​ន​រថយន្ត​ដឹក​ស៊ី​ស្តែ​ន​ស៊ី​ម៉ុង​ត៍​ខូចខាត​អស់ទាំង​ស្រុង ចំណែក​អ្នក​បើករ​រថយន្ត​ទាំង​២​គ្រឿង​វិញ ក្រោយ​ពេល​មាន​គ្រោះថ្នាក់​កើតឡើង ក៏​បាន​រត់គេច​ខ្លួន​បាត់​អស់​។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ពិនិត្យ​វាស់វែង​ហើយ និង​យក​រថយន្ត​ស្ទួ​ចម​ក ដើម្បី​អូស​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់ ដោយ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ស៊ី​ម៉ុង​ត៍ ត្រូវ​បាន​ឆេះ​អស់​កាប៊ី​នខា​ង​មុខ​ទាំងស្រុង និង​ស៊ី​ស្តែ​ន​ឆាបឆេះ​អស់​ផ្នែក​ខាង​មុខ ចំណែក​រថយន្ត​ដឹក​ទំនិញ​វិញ​ខូច​អស់​មួយ​ចំហៀង​ខាងឆ្វេង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ