ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កើត​មាន​ជំនន់​ទឹកភ្លៀង សម្រេច​ដាក់​លូ​ជិត​១០០​កង់ និង​បើកផ្លូវ​២​ច្រក​ឱ្យធ្វើ​ដំណើរ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមាន​ជ័យ ​៖ ​ក្រោយ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចំណតរថយន្ត​ ផ្លូវ និង​ផ្ទះសម្បែង​របស់​​ប្រជាពលរដ្ឋ​នោះ អាជ្ញាធរ​ក្រុង​បាន​ដាក់​លូ​រំដោះ​ទឹក​ចូល​ស្ទឹង​ជិត១០០កង់​ និង​បើកផ្លូវ​ចំនួន២ច្រក​ឱ្យ​ធ្វើ​ដំណើរ ​នៅ​ថ្ងៃទី២៦ ឧសភា ស្ថិតនៅ​ភូមិ​បី…

ខេត្ត​បន្ទាយមាន​ជ័យ ​៖ ​ក្រោយ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចំណតរថយន្ត​ ផ្លូវ និង​ផ្ទះសម្បែង​របស់​​ប្រជាពលរដ្ឋ​នោះ អាជ្ញាធរ​ក្រុង​បាន​ដាក់​លូ​រំដោះ​ទឹក​ចូល​ស្ទឹង​ជិត១០០កង់​ និង​បើកផ្លូវ​ចំនួន២ច្រក​ឱ្យ​ធ្វើ​ដំណើរ ​នៅ​ថ្ងៃទី២៦ ឧសភា ស្ថិតនៅ​ភូមិ​បី សង្កា​ត់ព្រះពន្លា ក្រុង​សិរីសោភ័ណ​ ។

លោក នា​ង ហាវ អភិបាលរង​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ថា​ ជា​ការណែនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង មន្ត្រី​ជំនាញ​បាន​ចុះ​សិក្សា​ភ្លាម​ៗ​ ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិចក្នុង​ភូមិ​​រយៈពេល​ខ្លី ​ដោយសារ​ទឹក​​ហូរ​ចូល​ស្ទឹង​មិន​ទាន់​ ។

លោក​បាន​បញ្ជាក់ទៀត​ថា​ ក្រោយ​ចុះ​សិក្សា​ពី​មន្ត្រី​ជំនាញ ​បាន​ចុះ​កាយ​ដាក់​ប្រព័ន្ធ​លូ​ដែល
​ចំ​ណុចស្ទះ​ទឹកហូរ​មិនទាន់​ ឬ​គ្មាន​មុខទឹក​ ត្រូវ​បាន​កាយ​ដាក់​ប្រព័ន្ធ​លូ​ ដើម្បី​រំដោះ​ទឹក​មិន​អោយ​ជន់លិច ​ដោយ​កាយ​ដាក់​លូ​មុខ​ទំហំ៨០អស់​ប្រមាណ​ជិត១០០លូ​ និង​ធ្វើ​អាង​ចម្រុះ​ទឹក​ការពារ​កាកសំណល់​ចូល​ស្ទឹង​ធ្វើអោយ​ប៉ះ​ពាល់​បរិស្ថាន ​។

លោក នាង ហាវ បាន​បញ្ជាក់​ថា​ ក្រៅពី​ការ​ដោះស្រាយ​ប្រព័ន្ធ​រំដោះ​ទឹក​បញ្ចៀស​​ការ​លិចលង់​អភិបាលខេត្ត/ក្រុង​បាន​ដោះស្រាយ​បើក​ច្រក​ផ្លូវ​ចេញចូល​ចំនួន២ខ្សែ​ ក្រោយ​ខាងជើង​សាលា​គរុ​ក​សល​ និង​វិ​ក្រិត្យ​ការ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ប្រជាពលរដ្ឋ​មានផ្លូវ​ចេញ.ចូល​ដោយ​ងាយស្រួល​ទាំងសងខាង​។

ប្រជាពលរដ្ឋ​បាន​កើត​សសើរ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន​ដោះ​ស្រាយ​ទាំង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ ដោយ​កាយ​ដា​ក់​លូ​រ​រំដោះ​ទឹក​មិន​អោយ​លិចលង់​និង​ដោះស្រាយ​ផ្លូវ​ចេញ.ចូល​ចំនួន២ខ្សែ​អោយ​ប្រជាពលរដ្ឋ​បាន​ចេញ.ចូល​ដោយ​ងាយស្រួល​ដោយ​រយៈពេល​កន្លងមក​ពិតជា​លំបាក​មានតែ​ច្រកចូល​ហើយ​ចេញ​ពិបាក​បទ​រថយន្ត​ព្រោះ​ផ្លូវ​តូច​ពេល​មានផ្លូវ​ចូល​ហើយ​ចេញ​ពិត​ងាយ​ស្រួយ​៕

អត្ថបទសរសេរ ដោយ