ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរប្រយ័ត្នទីតាំង​​ក្មេង​លេង! ​ខ្លាចកើតដូច​​ករណី​​នេះ

7 ឆ្នាំ មុន

ផ្ទះ​ខ្យល់​លោត​ៗ គឺជា​កន្លែង​សម្រាប់​ក្មេង​ៗ​មួយ​ចំនួន​ប្រាថ្នា​ចង់​លេង ប៉ុន្តែ​វា​ក៏​អាច​ជា​កន្លែង​មួយ​ដ៏​គ្រោះ​ថា្ន​ក់​ដល់​ពួក​គេ​ផង​ដែរ ។ ដូច​យើង​ដឹង​ហើយ​ថា មាន​ក្មេង​មិន​តិច​នាក់​ទេ ដែល​មក​លេង​នៅ​កន្លែង​ប្រភេទ​នេះ ហើយ​ញើស​របស់​ពួក​គេ​ក៏​បាន​ប្រឡាក់​ជាមួយ​កៅស៊ូ​ផ្ទះ​ខ្យល់​នោះ ដែល​អាច​ធ្វើ​ឱ្យ​មានការ​កកើត​ពពួក​បាក់តេរី​ជា​ច្រើន​ជាប់​នៅ​ទីនោះ ។

ជាក់ស្តែង មាន​ករណី​ដែល​មិន​គួរ​កើតឡើង​មួយ​ទៅ​លើ​កូនប្រុស​របស់​នាង Brenda Sanderson ដែល​ពេល​នោះ គាត់​បាន​នាំ​កូន​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ និង​ឱ្យ​កូន​នាង​ចូល​លេង​នៅ​ក្នុងផ្ទះ​ខ្យល់​លោត​ៗ​មួយ​នោះ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ស្រាប់តែ កូនប្រុស​នាង​ចាប់ផ្តើម​ឡើង​កន្ទួល​រមាស់​ក្រហម​ពេញដៃ ។

ដោយសារ​តែ​នាង​គិត​ថា វា​គ្រាន់តែ​ជា​អា​ឡែ​ហ្ស៊ី​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ទើប​នាង​គ្រាន់តែ​លាបថ្នាំ​ឲ្យ ។ តែ​ស្នាម​ក្រហម​ទាំងនោះ​មិន​បាន​បាត់​ទៅ​វិញ​ទេ ។ វា​ចេះ​តែ​រាលដាល​ទៅ​កន្លែង​ផ្សេង​ៗ​ទៀត នៅ​លើ​ខ្លួន​របស់​កូន​នាង ពេល​នោះ​ទើប​នាង​ដឹង​ថា ស្ថានភាព​ជំងឺ​មិន​ស្រួល​ហើយ​។

ពេល​នាង​យក​កូន​ទៅ​ជួប​គ្រូពេទ្យ ទើប​ដឹង​ថា កូន​នាង​បាន​ឆ្លង​បាក់តេរី​ប្រភេទ Staphylococcus មាន​ជាប់​នៅ​នឹង​កៅស៊ូ​របស់​ផ្ទះ​ខ្យល់​លោត​ៗ ។

ក្រៅពី​អាច​ធ្វើ​ឱ្យ​មានការ​ឆ្លង​បាក់តេរី វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​របស់​លោក​អ្នក​ត្រូវ​របួស​ដែរ​។ ដូចនេះ​ហើយ ចូរ​ម្តាយ​ឪពុក​ទាំងអស់ គួរតែ​ប្រយ័ត្ន ចំពោះ​ឱ្យទៅ​លេង​កន្លែង​ទាំងនោះ ។