ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ក​កៃ​ដូ កន្លែង​ទេសចរណ៍​ពេញ​និយម​នៅ​ជប៉ុន

7 ឆ្នាំ មុន

ហុ​ក​កៃ​ដូ ត្រូវ​បាន​វាយតម្លៃ​ជា​ខេត្ដ​មួយ​ពេញ​និយម​ផ្នែក​ទេសចរណ៍ ខណៈ​ខេត្ដ​ហ្គុ​ន​ម៉ា និង​អីុបា​រ៉ា​គី ស្ថិត​នៅ​លំដាប់​ចុង​ក្រោយ​ដោយសារ​អ្នក​ទេសចរណ៍​សម្លឹង​ឃើញ​ថា គ្មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ ។

ហុ​ក​កៃ​ដូ ត្រូវ​បាន​វាយតម្លៃ​ជា​ខេត្ដ​មួយ​ពេញ​និយម​ផ្នែក​ទេសចរណ៍ ខណៈ​ខេត្ដ​ហ្គុ​ន​ម៉ា និង​អីុបា​រ៉ា​គី ស្ថិត​នៅ​លំដាប់​ចុង​ក្រោយ​ដោយសារ​អ្នក​ទេសចរណ៍​សម្លឹង​ឃើញ​ថា គ្មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ ។

ក្រុមហ៊ុន​ស្រាវជ្រាវ​នៅ​ក្រុង​តូ​ក្យូ បង្ហាញ​លទ្ធផល​អង្កេត​ពី​ទេសចរណ៍ និង​វប្បធម៌​ប្រចាំឆ្នាំ​២០១៦ ខណៈ​ពេល​លទ្ធផល​រៀប​ចំណាត់ថ្នាក់​ខេត្ដ​ទាំង​៤៧​របស់​ជប៉ុន ឃើញ​ថា ខេត្ដ​ដែល​អ្នកទេសចរ​ក្នុងស្រុក​ពេញ​និយម​ទៅ​កម្សាន្ដ​បំផុត​ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​ខេត្ដ​ហុ​ក​កៃ​ដូ​, ទី​២ ក្រុង​ក្យូ​តូ​, ទី​៣ ក្រុង​តូ​ក្យូ និង​កោះ​អូ​គី​ណា​វ៉ា  ស្ថិត​នៅ​លំដាប់​លេខ​៤ ។

ចំណែក​ខេត្ដ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ចុង​ក្រោយ​នៃ​ការ​ទាកទាញ​ចំណាប់អារម្មណ៍ គឺ​ស្ថិត​នៅ​ភាគ​ខាងជើង រួម​មាន​ខេត្ដ​ហ្គុ​ន​ម៉ា និង​អីុបា​រ៉ា​គី ស្ថិត​នៅ​លំដាប់​ទី​៤៧ ដូច​គ្នា ខណៈ​ពេល​ខេត្ដ​ថូ​ស៊ី​គី នៅ​ចំណាត់ថ្នាក់​ទី​៤៦ ។

ហុ​ក​កៃ​ដូ ក្យូ​តូ និង​តូ​ក្យូ ជាប់​ចំណាត់ថ្នាក់​ជាទី​ក្រុង​គួរ​ឱ្យ​ដើរ​កម្សាន្ដ ក្នុង​លំដាប់ថ្នាក់​កំពូល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ខណៈ​ពេល​ខេត្ដ​ហ្គុ​ន​ម៉ា​, អីុ​បា​រ៉ា​គី និង​តូ​ស៊ី​គី គឺជា​តំបន់​ព្រៃ​ភ្នំ មិនសូវ​ពេញ​និយម ព្រោះ​ប្រជាជន​ជប៉ុន យល់​ថា ជា​តំបន់​រាំង​ស្ងួត និង​លេចធ្លោ​ផ្នែក​កសិកម្ម​ច្រើន​ជាង​ទេសចរណ៍ ។

សម្រាប់​លទ្ធផល​អង្កេត​ពី​ខេត្ដ​ដែល​មាន​សេចក្ដីសុខ គឺ​ខេត្ដ​ហ្គុ​ន​ម៉ា មាន​ពិន្ទុ​ខ្ពស់ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៥ ចំណែក​ខេត្ដ​អូ​គី​ណា​វ៉ា ស្ថិត​ក្នុង​លំដាប់​ចុង​ក្រោយ ព្រោះ​កោះ​នេះ​មាន​សេដ្ឋកិច្ច​ស្ថិត​ក្នុង​កម្រិត​ទាប ។

ខេត្ដ​ហ្គុ​ន​ម៉ា បាន​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ​គ្មាន​តំបន់​ណាមួយ​នៅ​ជាប់មាត់​សមុទ្រ​ទេ ហើយ​អ្វី​ដែល​មាន​ភាព​លេចធ្លោ​បំផុត គឺ​ប្រឡាយ​ទឹករ៉ែ​ធម្មជាតិ (Onsen) ជា​ខេត្ដ​ដែល​មាន​អណ្ដូង ឬ​ប្រឡាយ (Onsen) ច្រើន​ជាង​២០០ ៕