ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​សន្យា​បើក​ច្រក​សុវត្ថិភាព​ឱ្យ​នាវា​បរទេស​ជាង​​៧០​គ្រឿង​ចេញពី​កំពង់​ផែ​សមុទ្រ​ខ្មៅ

1 ឆ្នាំ មុន

រុស្ស៊ី ៖ ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​សន្យា​ថា​នឹង​បើក​ច្រក​សុវត្ថិភាព​ដើម្បី​អនុញ្ញាតឲ្យ​នាវា​បរទេស​ទាំង

រុស្ស៊ី ៖ ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​សន្យា​ថា​នឹង​បើក​ច្រក​សុវត្ថិភាព​ដើម្បី​អនុញ្ញាតឲ្យ​នាវា​បរទេស​ទាំងអស់​ចាកចេញ​ពី​កំពង់​ផែ​សមុទ្រ​ខ្មៅ​។ ច្រក​ដាច់​ដោយឡែក​មួយទៀត​នឹង​បើក​ដើម្បី​ឲ្យ​នាវា​ចាក​ចេញពី​ទីក្រុង Mariupol តាម​រយៈ​ការ​ធ្វើ​ដំណើរ​ពី​កំពង់​ផែ​នៅ​សមុទ្រ Azox ទៅ​កាន់​សមុទ្រ​ខ្មៅ​។

ឧត្តមសេនីយ៍​រុ​ស្ស៊ី​ លោក Mikhail Mizintsev ដែល​ជា​ប្រធាន​ម​ជ្ឍ​មណ្ឌល​ត្រួតពិនិត្យ​ផ្នែក​ការពារ​ជាតិ​ក្រោម​អគ្គសេនាធិការ​បាន​និយាយ​ថា នាវា​បរទេស​ចំនួន ៧០​គ្រឿង​មក​ពី​ប្រទេស​ចំនួន ១៦ ឥឡូវ​កំពុង​ស្ថិត​នៅ​កំពង់​ផែ​ចំនួន​៦ នៅ​សមុទ្រ​ខ្មៅ​រួម​មាននៅ​ទីក្រុង Odesa, Kherson និង​ទីក្រុង Mykolaiv​។

លោក​ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី Interfax បាន​ដកស្រង់​សម្តី​កាលពី​ថ្ងៃ​ពុធ​ថា ច្រករបៀង​សម្រាប់​នាវា​នឹង​បើក​រៀងរាល់ថ្ងៃ​។

កាលពី​ថ្ងៃ​ពុធ យោធា​រុ​ស្ស៊ី​បាន​និយាយ​ថា កំពង់​ផែ​របស់​ទីក្រុង Mariupol បាន​ដំណើរការ​ម្តងទៀត​បន្ទាប់​ពី​មានការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល ៣​ខែ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុ​ស្ស៊ី​និយាយ​ថា ដំបូង​យោធា​ត្រូវ​តែ​ធ្វើការ​បោសសម្អាត​មីន​នៅ​កំពង់​ផែ​។

សូម​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ រុ​ស្ស៊ី​បាន​ប្រកាស​វា​.​យ​ដណ្តើម​បាន​ទីក្រុង Mariupol ទាំងស្រុង​ពី​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​លាក់ខ្លួន​នៅ​ក្នុង​រោងចក្រ​ដែក​ដែល​ជា​បន្ទាយ​ដ៏​រឹង​មាំ​ចុង​ក្រោយ​បាន​ចុះចាញ់ និង​បាន​​ជម្លៀស​​ខ្លួន​ចេញ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ