ខេត្តស្វាយរៀង ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់បានប្រឹងរត់ចេញពីបន្ទប់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍បន្ទាប់ពីសង្សាររបស់នាងបាននាំមិត្តភក្តិ៣នាក់ទៀតមកចាប់នាងរំលោភបូករហូតបានសម្រេចគ្រប់គ្នា ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង១០នាទីភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែងនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពមន្ត្រីនគរបាលក្រុងបាវិតបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈនេះបង្កឡើងដោយជនសង្ស័យ៤នាក់ ១ -ឈ្មោះ សៀវ ដារ៉ា ហៅអាច្រមុស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត, ២-ឈ្មោះ សុខ ផា ហៅអាសឺង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត, ៣-ឈ្មោះ វ៉ា វណ្ណាដារ៉ា ហៅអាម៉ាច់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ ចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ឈ្មោះ ង៉ុន ចិន្តា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។
ប្រភពដដែលបន្តទៀតថា នៅយប់កើតហេតុគេឃើញឈ្មោះ សុខ ផា ហៅអាសឺង ជាបុគ្គលិកកាស៊ីណូក្រុងបាវិតនិងនារីរងគ្រោះជាសង្សារ អាយុ១៥ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូ ដែរមានទីលំនៅ ស្រុកស្វាយទាប បាននាំគ្នាទៅដេកនៅក្នុងបន្ទប់ផ្ទះជួលរបស់ឈ្មោះ លី សម្បត្តិ ក្រោយមកក៏ឃើញជនសង្ស័យ៣នាក់ផ្សេងទៀតដើរមកចូលដេកជាបន្តបន្ទាប់ ។ លុះព្រឹកឡើងទៀបភ្លឺបន្ទាប់ពីឈ្មោះ សុខ ផា ហៅអាសឺង បានរួមរ័កជាមួយសង្សាររួច ក៏ឲ្យមិត្តភក្តិចាប់រំលោភបន្តបន្ទាប់រហូតបានសម្រេចទាំងអស់គ្នា ។
ក្រោយពេលរំលោភបូករួច នារីជាសង្សារបានប្រឹងរត់ចេញមកក្រៅបន្ទប់ ហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ព័ទ្ធចាប់បាន៣នាក់ រីឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចនគបាលក្រុងបាវិតបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីសាកសួរ រហូតមកដល់វេលាម៉ោង៣រសៀលនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ