ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​​បង្ក្រាប​​ករណី​​គ្រឿងញៀ​ន​​២ទីតាំង​នៅ​ក្រចេះ​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ មនុស្ស៤នាក់ រួម​និង​គ្រឿងញៀន​មួយចំនួន ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​សហ​​ការ​ជាមួយ​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែមួយ កាលពី​ទី២៤ ខែឧសភា ក្នុងករណី​ជួញដូរ​គ្រឿងញៀន២ករណី​ផ្សេងគ្នា​។ មន្ត្រី​នគរបាល​ជំនាញ​បាន​ឲ្យដឹ​ង​ថា…

ខេត្ត​ក្រចេះ ៖ មនុស្ស៤នាក់ រួម​និង​គ្រឿងញៀន​មួយចំនួន ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​សហ​​ការ​ជាមួយ​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែមួយ កាលពី​ទី២៤ ខែឧសភា ក្នុងករណី​ជួញដូរ​គ្រឿងញៀន២ករណី​ផ្សេងគ្នា​។

មន្ត្រី​នគរបាល​ជំនាញ​បាន​ឲ្យដឹ​ង​ថា ករណី​ទី១-នគរបាល​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​ហ្នឹង​ផ្ទះ​ចំនួន១នាក់ ស្ថិតនៅ​ភូមិ​ព្រែក​តា​ថឹង ឃុំ​បុសលាវ ស្រុក​ចិត្រ​បុរី ជនសង្ស័យ​ឈ្មោះ ឈាវ វ៉ាន់​ឌី អាយុ៥២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជាមួយគ្នា​នោះ នគរបាល​បាន​ចាប់​រឹបអូសវត្ថុ​តាង​មាន​ម្សៅ​ក្​រាម​ពណ៌​ស(សង្ស័យ​ជា​គ្រឿងញៀន) ចំនួន២៦កញ្ចប់​មាន (ធំ១៤​កញ្ចប់-​តូច១២​កញ្ចប់)។

ករណី​ទី២ បន្ទាប់ពី​មានការ​ផ្តល់​ព័ត៌​មាន​ពី​ម្ចាស់​ផ្ទះ (ផ្ទះសំណាក់​កុលាប​ឆ្លូ​ង ) កម្លាំង​នគរបាល​បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះសំណាក់​កូ​លាប(បន្ទប់​លេខ០២ និង​បន្ទប់​លេខ០៩) ស្ថិតនៅ​ភូមិ​ជ្រោយ​ថ្ម​ក្​រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ។

ក្នុង​នោះ ​ឃាត់ខ្លួន​បាន​ជនសង្ស័យ៣នាក់ នៅក្នុង​បន្ទប់​ផ្ទះសំណាក់​និង​ចាប់​យក​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស(សង្ស័យ​ជា​គ្រឿងញៀន) ចំនួន​០២កញ្ចប់​ធំ​។ បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​កម្លាំង​ជំនាញ​​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។ ​

អត្ថបទសរសេរ ដោយ