ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក៣​គ្រាប់​ទៅ​សមុទ្រ​ជប៉ុន

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក

កូរ៉េ​ខាងជើង ៖ យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក (Ballistic missile) ចំនួន ៣​គ្រាប់​ទៅ​កាន់​សមុទ្រ​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។

ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​របស់​របប​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បិទ​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នៅ​ក្នុង​តំបន់​អាស៊ី​។

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ «ខ្លួនចាប់​បានការ​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​នៅ​ម៉ោង​ប្រហែល ៦:០០, ៦:៣៧ និង​ម៉ោង ៦:៤២ នៅ​ព្រឹក​ថ្ងៃ​ពុធ​ពី​តំបន់ Sunan»​។

ចំណែក​ឆ្នាំ​សមុទ្រ​របស់​ជប៉ុន​បាន​ធ្វើការ​ព្រមាន​ពី​ការ​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​ពី​សំណាក់​កូរ៉េ​ខាងជើង ដោយ​បាន​ប្រាប់​នាវា​ទាំងអស់​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​វត្ថុ​ដែល​ធ្លាក់​នៅ​ក្នុង​ទឹក​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ទីក្រុង​កូ​ត្យូ​កំពុង​ព្យាយាម​បញ្ជាក់​ព័ត៌មាន​អំពី​ការ​បា​.​ញ់​នោះ​។

សូម​បញ្ជាក់​ថា មុន​ពេល​មានការ​បា​.​ញ់​មី​ស៊ី​ល​នេះ មន្ត្រី​អា​មេ​រិ​កបាន​ព្រមាន​ថា កូរ៉េ​ខាងជើង​អាច​នឹង​បា​.​ញ់​សាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល ឬ​អា​វុ​.​ធ​ទាំង​ពីរ នៅ​ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ក្នុង​តំបន់​អាស៊ី​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ