ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​រុ​ស្ស៊ី​ធ្វើ​សមយុទ្ធ​រួម​គ្នា ចំ​ពេល​លោកចូ បៃដិន ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់

1 ឆ្នាំ មុន

ចិន-រុស្ស៊ី ៖ សហរដ្ឋអាមេរិក​បាន​ធ្វើការ​រិះគន់​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​រុ​ស្ស៊ី និង​ចិន​

ចិន-រុស្ស៊ី ៖ សហរដ្ឋអាមេរិក​បាន​ធ្វើការ​រិះគន់​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​រុ​ស្ស៊ី និង​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត ដោយ​លើក​ឡើង​ថា ទីក្រុង​ប៉េ​កាំ​ង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយនឹង​ទីក្រុង​ម៉ូ​ស្កូ ទោះបី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

មហាអំណាច​ចិន និង​រុ​ស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​ជា​លើក​ដំបូង​របស់​ពួក​គេ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​នៅ​សមុទ្រ​ខាងកើត ចាប់តាំងពី​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden កំពុង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​ក្នុង​តំបន់​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់​និយាយ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​គ្រឿង​បាន​ហោះ​ពីលើ​សមុទ្រ​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ និង​បាន​បន្ត​ទៅ​ភាគ​ខាងត្បូង​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ហ្វី​លី​ពី​ន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក Ned Price បាន​និយាយ​ថា «សមយុទ្ធ​នោះ​ទំនងជា​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​ទុកជា​មុន​ដោយ​ប្រទេស​ទាំង​ពីរ​»​។

«​ការ​សម្រេចចិត្ត​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​សហការ​ជាមួយ​ទីក្រុង​ម៉ូ​ស្កូ​តាម​របៀប​នេះ​ចំ​ពេល​មានការ​ឈ្លានពាន​បន្ថែម​លើ​អ៊ុយ​ក្រែ​ន និង​ការ​គំ​រា​.​ម​ប្រើ​អា​វុ​.​ធ​នុយក្លេអ៊ែរ​ពី​វិមាន​ក្រឹម​ឡាំង​បាន​បង្ហាញ​ពី​ភាព​ជា​ដៃគូ​គ្មាន​ដែន​កំណត់ ដែល​ពួក​គេ​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ពួក​គេ​»​។

កាលពីដើម​ខែកុម្ភៈ មុន​ពេល​មាន​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន ចិន និង​រុ​ស្ស៊ី​បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​រួម​ដ៏​វែង​មួយ ដែល​បញ្ជាក់​ឡើង​វិញ​នូវ​សម្ព័ន្ធភាព​របស់​ពួក​គេ និង​បាន​សម្តែង​ការ​ប្រឆាំង​នឹង​ការ​ពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ