ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាចារ្យ​ជិះ​ម៉ូតូ​កូនស្រី​ទៅ​សុំ​សីល លុះ​ចេញ​វិញ​មិនឃើញ​ផ្អើល​ពេញទី​ធ្លា​វត្ត

1 ឆ្នាំ មុន
  • សៀមរាប

មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​មាន​ករណី​ចោរ​ចូល​លួច​ម៉ូតូ​លោកតា​អាចារ្យ​ម្នាក់​នៅ​ក្នុង​ទីធ្លា​វត្ត​ពួក ស្ថិត​ក្នុង

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ដោយ​មាន​ករណី​ចោរ​ចូល​លួច​ម៉ូតូ​លោកតា​អាចារ្យ​ម្នាក់​នៅ​ក្នុង​ទីធ្លា​វត្ត​ពួក ស្ថិត​ក្នុងភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ខណ​:​ពេល​លោកតា​អាចារ្យ​បាន​ចត​ម៉ូតូ​ទុក ដើម្បី​ចូល​ទៅ​ថ្វាយបង្គំ​ព្រះសង្ឃ​សុំ​សីល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ទួន កូវ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​កសិករ ចំណែក​ម៉ូតូ​១​គ្រឿង​ដែល​បាត់បង់ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ សៀមរាប 1AD-6663 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡុ​ច សា​មឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ (​ត្រូវជា​កូនស្រី​លោកតា​អាចារ្យ​)​។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ខាងលើ លោ​តា​អាចារ្យ ទួន កូវ បាន​ជិះ​ម៉ូតូ​កូនស្រី​ទៅ​វត្ត​ពួក ដើម្បី​សុំ​សីល ហើយ​គាត់​ក៏​បាន​ទុក​ម៉ូតូ​នៅ​ខាងលិច​សាលាឆាន់​ក្បែរ​ជណ្ដើរ​ប្រហែល​២​ម៉ែត្រ រួច​ក៏​បាន​ដក​កូនសោ​ពី​ម៉ូតូ​ចេញ តែ​ពុំ​បាន​បិទ​សោ​សុវត្ថិភាព​នោះ​ទេ ហើយ​លោកតា​ក៏​បាន​ដើរទៅ​សមាទានសីល​នៅ​កន្លែង​ព្រះ​បរិ​និ​ពាន​ទៅ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ដដែល លោកតា​អាចារ្យ​ក៏​បាន​ត្រឡប់​ទៅ​យក​ម៉ូតូ​វិញ តែ​ពុំ​ឃើញ​នោះ​ទេ ភ្លាម​ៗ​នោះ​ក៏​មាន​លោកតា​ម្នាក់​ទៀត​មានឈ្មោះ ម៉ោ​ក ចុ​ចុ អាយុ​៥៧​ឆ្នាំ ដែល​ទៅ​សុំ​សីល​ជាមួយ​គ្នា បាន​ប្រាប់​ថា គាត់​បានឃើញ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ អាយុ​ចន្លោះ​ពី​២០​ឆ្នាំទៅ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ចេញពី​វត្ត​នេះ ដែល​ជនសង្ស័យ​ទាំង​២​នាក់​នោះ ទំនងជា​ចោរ​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​វត្ត​។

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពួក និង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កំណត់ហេតុ​សាកសួរ​ជន​រង​គ្រោះ ដោយ​កំណត់​មុខសញ្ញា ដើម្បី​ធ្វើ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរ​ដែល​បាន​លួច​ម៉ូតូ​របស់​លោកតា​អាចារ្យ​ខាងលើ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ