ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​រក​ឃើញ​​ករណី​​ឆ្លង​ជំងឺ​អ៊ុត​ស្វា​ជិត​​៤០​​ករណី

1 ឆ្នាំ មុន

អង់គ្លេស ៖ អាជ្ញាធរ​សុខាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​រក​ឃើញ​ជំងឺ​អ៊ុត​ស្វា (Monkeypox)

អង់គ្លេស ៖ អាជ្ញាធរ​សុខាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​រក​ឃើញ​ជំងឺ​អ៊ុត​ស្វា (Monkeypox) ចំនួន ៣៦​ករណី​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២៣ ឧសភា ម្សិលមិញ​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​រក​ឃើញ​ករណី​ដំបូង​នៅ​ប្រទេស​ស្កុ​តឡែ​ន​។

ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា (UKHSA) អង់គ្លេស​មានការ​ឆ្លង​ជំងឺ​អ៊ុត​ស្វា​សរុប​ចំនួន ៥៦​ករណី​ចាប់តាំងពី​ថ្ងៃ​ទី ៧ ខែឧសភា​មក ប៉ុន្តែ​បាន​បញ្ជាក់​ថា ទោះបី​ការ​ផ្ទុះ​ជំងឺ​នេះ​មានការ​ព្រួយបារម្ភ​ក្តី ហានិភ័យ​សម្រាប់​ជនជាតិ​អង់គ្លេស​នៅ​មាន​កម្រិត​ទាប​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​និយាយ​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​កាលៈទេសៈ​ជុំវិញ​ការ​ឆ្លង​នេះ ព្រោះ​វា​ជា​ជំងឺ​ដ៏​កម្រ​។

«​វា​ជា​ជំងឺ​ដ៏​កម្រ ហើយ​រហូត​មក​ដល់​ពេល​នេះ ផលវិបាក​ហាក់​មិន​ទាន់​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​វា​មាន​សារសំខាន់​ដែល​យើង​ត្រូវ​តាមដាន​វា»​។

UKHSA និយាយ​ថា ការ​ឆ្លង​ជា​ធម្មតា​មិន​រីក​រាលដាល​ស្រួល​ៗ​នោះ​ទេ​ក្នុង​ចំណោម​មនុស្ស​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​អ៊ុត​ស្វា​ជាង ១០០​ករណី​នៅ​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប និង​អា​មេ​រិ​ក​ខាងត្បូង​។ ប៉ុន្តែ​មិន​ទាន់​ធ្ងន់ធ្ងរ​នោះ​ទេ​។

ជំងឺ​អ៊ុត​ស្វា (moneypox) ដែល​ភាគច្រើន​កើតឡើង​នៅ​តំបន់​អា​ហ្វ្រិ​ច​កណ្តាល និង​ខាងលិច​គឺជា​មេរោគ​ដ៏​កម្រ​ស្រ​ដៀង​ទៅ​នឹង​ជំងឺ​អ៊ុត​ស្វាយ​ដែរ ទោះបី​វា​មាន​លក្ខណៈ​ស្រាល​ជាង​ក៏​ដោយ​។ វា​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កុង​ហ្គោ នៅ​ក្នុង​ឆ្នាំ ១៩៧០​។

រោគ​សញ្ញា​នៃ​ជំងឺ​ប្រភេទ​នេះ​មាន​ដូច​ជា គ្រុនក្តៅ ឈឺក្បាល កន្ទួល​លើ​ស្បែក​ចាប់ផ្តើម​នៅ​លើ​ផ្ទៃមុខ និង​រីក​រាលដាល​ពេញ​ខ្លួន​ទាំងអស់​។ មនុស្ស​អាច​ឆ្លង​ជំងឺ​ប្រភេទ​នេះ​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​អ្នកមាន​មេរោគ​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ