ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើមដំណើរ​ការ​អភិវឌ្ឍន៍​តំបន់​បឹងកក់ដោយ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវជាមុន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តំបន់​បឹង​កក់ដែល​រាជរដ្ឋា​ភិបាល​​បាន​អនុញ្ញាតឱ្យ​​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ មាន​ឈ្មោះ​ក្រុម​ហ៊ុនស៊ូ​កា​គូអ៊ីន​ធ្វើការ​អភិវឌ្ឍន៍​​នោះ ​ពេលនេះបានចាប់​ដំណើរ​ការ​ចេញ​ជា​រូប​រាង​ហើយ​ ដោយ​ធ្វើការ​ស្ថាប​នា​ផ្លូវ​ជាប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជាមុន ។ ផ្លូវ​ថ្មី​មួយ​ខ្សែ​ដែល​ឱ្យ​ឈ្មោះ​ថា ផ្លូវ R5 ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ត្រូវ​បានសាលា​រាជ​ធានី​ភ្នំពេញ​ បើកការដ្ឋានស្ថាប​នា​នា​ព្រឹក​ថ្ងៃទី៨ កញ្ញា ក្នុង​ចំណោម​ផ្លូវ​ទាំង​អស់១២ខ្សែ​ក្នុង គំរោង​រៀប​ចំ

រាជធានីភ្នំពេញ ៖ តំបន់​បឹង​កក់ដែល​រាជរដ្ឋា​ភិបាល​​បាន​អនុញ្ញាតឱ្យ​​ក្រុម​ហ៊ុន​ឯក​ជន​មួយ​មាន​ឈ្មោះ​ក្រុម​ហ៊ុនស៊ូ​កា​គូអ៊ីន​ធ្វើការ​អភិវឌ្ឍន៍​​នោះ ​ពេលនេះបានចាប់​ដំណើរ​ការ​ចេញ​ជា​រូប​រាង​ហើយ​ ដោយ​ធ្វើការ​ស្ថាប​នា​ផ្លូវ​ជាប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជាមុន ។ ផ្លូវ​ថ្មី​មួយ​ខ្សែ​ដែល​ឱ្យ​ឈ្មោះ​ថា ផ្លូវ R5 ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ត្រូវ​បានសាលា​រាជ​ធានី​ភ្នំពេញ​បើកការដ្ឋានស្ថាប​នា​នា​ព្រឹក​ថ្ងៃទី៨ កញ្ញា ក្នុង​ចំណោម​ផ្លូវ​ទាំង​អស់១២ខ្សែ​ក្នុង គំរោង​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​តំបន់​អភិវឌ្ឍន៍​បឹងកក់ ដោយ​មាន​ការ​អញ្ជើញ​ជា​អធិប​តីពី​លោក​កែប ជុតិមា ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​និង​ជា​អភិ​បាល​រាជធានីភ្នំពេញ ។

លោក​ញ៉ែម សារ៉ន នាយក​មន្ទីរ​សា​ធារណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​​ ផ្លូវ​R5 ​ដែល​ត្រូវ​បានបើក​ការ​ដ្ឋាន​ស្ថាប​នា​នា​ពេល​នេះ​ ត​ភ្ជាប់​ពី​មុខ​អង្គ​ភាព​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ​ដល់​ផ្លូវ​R8 ​តំបន់​នាគ​វ័ន​មាន​ប្រវែង​១.៥៦២​ម៉ែត្រ ទទឹង​៣០ម៉ែត្រ ក្នុង​នោះ​ចាក់​អ៊ុត​កៅ​ស៊ូ​ទទឹង​២០​ម៉ែត្រ ដោយ​បង្កើត​ការ​ធ្វើ​ចរា​ចរណ៍​ទ្វេ​ទិស​មាន​៦ខ្សែរត់​ទៅមក​៣​ខ្សែ​ ដែលអនុវត្តដោយ​ក្រុម​ហ៊ុន TCT និងគ្រោង​ស្ថាប​នា​ឱ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​១២០ថ្ងៃ​ ដោយ​ចំណាយ​ថវិកា​​សរុប​ប្រមាណ​៩៩២.០១៤ដុល្លារ ដែល​ជា​ការ​ចំណាយ​របស់ក្រុមហ៊ុនស៊ូកាគូអ៊ីន ក្នុង​ការវិនិ​យោគ​បឹង​​កក់នេះ ។

លោក​កែប ជុតិមា មាន​ប្រសាសន៍​ថា គោល​ដៅ​​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ស្ថាប​នា​ផ្លូវ R5 ​នេះ គឺអាច​រំដោះ​ចរាចរ​ណ៍លើ​ដង​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហាវិថីព្រះ​មុនី​វង្ស​ទៅ​កាន់​តំបន់​ទួលគោក ស្រប​តាមប្លង់គោល​នៃ​ការ​អភិ​វឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​​ ។ ព្រោះ​បើ​យើង​ពិនិត្យ​ថយ​ក្រោយ​បនិ្តច​​យើង​ឃើញ​ថា ផ្លូវ​ពី​មុន​វា​សមស្រប​​នឹងចំនួន​មនុស្ស​ក្នុង​រាជ​ធានីភ្នំពេញ​ តែឥឡូវនេះ​លែង​សម​ស្របហើយ​នៅ​ពេល​ទីក្រុង​មាន​ការ​អភិ​វឌ្ឍន៍​បឹងកក់​ក៏​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ដែរ ​ពេលដែល​ប្រវត្តិ​របស់រាជធានី​ភ្នំពេញ​កកើត​ឡើង និង​មាន​ការ​​អភិវឌ្ឍន៍​ដោយសារ​ការ​ចាក់​ដីលុប​បឹង​​ធ្វើ​ទី​ក្រុង ។ លោក​អភិ​បាល​បានលើក​ឡើង​ពីការ​កែ​លំអ​បរិវេណ​ជុំវិញព្រះសក្យ​មុនីចេតិយមុខ​រាជា យស្ម័យយាន​កម្ពុជាឱ្យ​បានស្អាត ​​និងស្រប​ពេល ដែល​ទី​ស្តី​ការ​នាយករដ្ឋ​មន្ត្រី​គ្រោង​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ខែវិចិ្ឆកា​ខាង​មុខ​ ៕