ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ចំណាយពេល​រត់​តាម​ដងផ្លូវ​ជិត​១.០០០​គីឡូម៉ែត្រ ដើម្បី​ការងារ​មនុស្សធម៌

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៦​នេះ ជនបរទេស​ដែល​បាន​ចំណាយពេល​វេលា​រត់​តាម​ដងផ្លូវ​ជិត ១.០០០​គីឡូម៉ែត្រ បាន​ទៅ​ដល់​ខេត្តមណ្ឌលគិរី ក្រោយ​ពេល​ធ្វើ​ដំណើរ​ចេញពី​ខេត្តរតនគិរី​ឆ្ពោះទៅ​ខេត្តកោះកុង​។ សមាគម​ន៍​ទឹក​ស្អាត​សម្រាប់​កម្ពុជា​បង្កើត​កម្មវិធី​រត់​ចម្ងាយ ៨៦៨​គីឡូម៉ែត្រ នៅ​ប្រទេស​កម្ពុជា រយៈពេល​១៨​ថ្ងៃ ដើម្បី​ប្រមូល​ថវិកា​ជួយ​អណ្ដូងទឹក​ស្អាត ដល់​កុមា​ក្រីក្រ​នៅ​កម្ពុជា​។ លោក កៅ សា​វុ​ធ ប្រធាន​សគម​ន៍​ទឹក​ស្អាត​សម្រាប់​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អូ​ទ្រី​សបាន​ឲ្យ​ដឹង​ថា កម្មវិធី​រត់​ចម្ងាយ​នៅ​ប្រទេស​កម្ពុជា ចាប់​រត់​ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា​.​វៀតណាម ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ឆ្ពោះទៅ​ព្រំប្រទល់ កម្ពុជា​.​ថៃ ក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង មាន​ចម្ងាយ​៨៦៨​គីឡូម៉ែត្រ រត់​រយៈពេល​១៨​ថ្ងៃ ចាប់​ចេញដំណើរ​ពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឆ្លងកាត់​៨​ខេត្ត គឺ​ខេត្តរតនគិរី ខេត្ត​មណ្ឌល​គី​រី ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក កៅ សា​វុ​ធ ប្រធាន​សមាគម​ន៍​ទឹក​ស្អាត​សម្រាប់​កម្ពុជា ប្រចាំការ​នៅ​ប្រទេស​អូ​ទ្រី​ស​ថា គោលបំណង​នៃ​ការ​រត់​ចម្ងាយ​នេះ​គឺ ដើម្បី​ប្រមូល​ថវិកា​ពី​ប្រទេស​អូ​ទ្រី​ស មក​ជីក​អណ្ដូងទឹក​ស្អាត​ជួយ​ដល់​កុមារ​នៅ​កម្ពុជា ក្នុង​តម្លៃ​អណ្ដូង​មួយ ១.៥០០​ដុល្លា ហើយ​ការ​រត់​រយៈពេល​១៨​ថ្ងៃនេះ យើង​នឹង​បាន​អណ្ដូង​ចំនួន ១៨ ដែរ​។ លោក​បាន​បញ្ជាក់​ថា អ្នក​រត់​ប្រមូល​ថវិកា​គឺ លោក ឃី​ង នី​ញើ​រ អាយុ​៥៥​ឆ្នាំ មក​ពី​ប្រទេស​អូ​ទ្រី​ស គឺ​ពួក​គាត់​មក​ពី​សមាគម​ន៍ កា​គី​ហេ ផ្ដើម​ចេញពី​គ្រួសារ​គំរូ​ពីរ គឺ​គ្រួសារ​ត្រកូល KA. និង​គ្រួសារ​ត្រកូល KI ដែល​គេ​ហៅ​ថា សមាគម​ន៍ KA .KI .HE បាន​ន័យ​ថា ត្រកូល​KA និង​ត្រកូល KI ជួយ​កុមារ​កម្ពុជា​។

លោក ឃី​ង នី​ញើ​រ អ្នក​រត់​ចម្ងាយ​នោះ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​បាន​រត់​ដើម្បី​សុំ​ជំនួយ​មក​ពី​ប្រទេស​អូ​ទ្រី​ស ជីក​អណ្ដូង​នៅ​កម្ពុជា​។ លើក​មុន​លោក​រត់​ក្នុង​ចម្ងាយ ៧០០​គីឡូម៉ែត្រ​បាន​សម្រេច​ម្ដង​មក​ហើយ លើក​នេះ​លោក​នឹង​ព្យាយាម​ឲ្យ​បាន​សម្រេច​ជា​លើក​ទី​ពីរ​។ លោក​បន្ត​ថា​លោក​សប្បាយចិត្ត​ណាស់ រាល់ពេល​ដែល​លោក​បាន​បំពេញការងារ​មនុស្សធម៌ ប្រមូល​ថវិកា​មក​ជួយ​ជន​ក្រីក្រ​នៅ​កម្ពុជា​៕