ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​៖ បុរស និង​នារី​ខ្មែរ ហូប​ស្បែកជើងផ្ទាត់​ជាមួយ​អំបិលម្ទេស ល្បី​ដល់​ស្រុក​ថៃ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​រក​ប្រាក់​ចំណូល​ពី​បណ្ដាញ​សង្គម​អ៊ី​ន​ធើ​ណេ​ត​ដូច​ជា Facebook, Google និង Youtube ជាដើម ធ្វើ​ឲ្យ​អ្នក​ផលិត​មួយ​ចំនួន តែងតែ​ផលិត​វី​ដេ​អូ​ប្លែក​ៗ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​រក​ប្រាក់​ចំណូល​ពី​បណ្ដាញ​សង្គម​អ៊ី​ន​ធើ​ណេ​ត​ដូច​ជា Facebook, Google និង Youtube ជាដើម ធ្វើ​ឲ្យ​អ្នក​ផលិត​មួយ​ចំនួន តែងតែ​ផលិត​វី​ដេ​អូ​ប្លែក​ៗ ហើយ​កាន់តែ​ប្លែក​មែនទែន​នោះ គឺ​មាន​ជនជាតិ​ខ្មែរ​ចំនួន ២​នាក់ (​បុរស និង​នារី​) បាន​ធ្វើ​វី​ដេ​អូ​ដោយ​ហូប​ស្បែកជើងផ្ទាត់ ជ្រលក់​ជាមួយ​អំបិលម្ទេសធ្វើ​អោយ​វី​ដេ​អូ​មួយ​ឃ្លី​ប​នេះ​ល្បី​ដល់​ស្រុក​ថៃ យក​ទៅ​ចុះ​ផ្សាយ​ព័ត៌មាន​ថែម​ទៀត​ផង ត្រឹមតែ​រយៈពេល ២​ថ្ងៃ មាន​អ្នក​ចូល​ទស្សនា​ជាង​២០​លាន​ដង ។

នារី​ខ្មែរ​ម្នាក់ (​មិន​ទាល់​ស្គាល់​អត្តសញ្ញាណ​) ដែល​គេដឹង​ថា​ជា YouTuber ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jin Su តែងតែ​បង្ហោះ​បង្ហាញ​នូវ​វី​ដេ​អូ​ការ​បរិភោគ​អាហារ​ប្លែក​ៗ​ជាមួយ​អំបិលម្ទេស ដែល​មិន​ធ្លាប់​មាន​អ្នក​ធ្វើ​ដូច​នាង​ឡើយ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២២ នាង​បាន​ធ្វើការ​បង្ហោះ​នូវ​វី​ដេ​អូ ហូប​ស្បែក​ជើងផ្ទាត់ ពណ៌​ស​ជ្រលក់​អំ​បិ​សម្ទេស ក្នុង​សកម្មភាព​ខាំ​ទាញ​ស្បែកជើង​នោះ ទាល់តែ​ដាច់​មក​ទំពា ធ្វើ​មិនដឹង ព្រមទាំង​ពោល​ពាក្យ​ថា ឆ្ងាញ់​ថែម​ទៀត​ផង ។ ទន្ទឹម​នឹង​នោះ នៅ​នាទី​ចុង រូប​នាង​ក៏​បាន​អភ័យទោស និង​បញ្ជាក់​ថា វី​ដេ​អូ​មួយ​នេះ​ធ្វើ​ឡើង​គ្រាន់តែ​ជា​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ សូមកុំ​សាកល្បង​ធ្វើ​តាម​នៅផ្ទះ​ជា​ដាច់ខាត ។

ក្រោយ​ពី​មានការ​បង្ហោះ​វី​ដេ​អូ​នេះ ក៏​មាន​អ្នក​ចូល​ទៅ​បញ្ចេញមតិ​មួយ​ចំនួន​យល់​ឃើញ​ថា មិន​សមរម្យ​ទេ ដោយសារ​តែ​ខ្លាច​ក្មេង​ៗ​មើលឃើញ​វី​ដេ​អូ​ទាំងនេះ ពួក​គេ​អាច​ធ្វើ​តាម នឹង​មាន​ផល​អាក្រក់​ដល់​សុខភាព​រាង​កាយ ក៏​អាច​ថា​បាន ។

ដូច​គ្នា​នេះ​ដែរ កាលពី​ចុងខែ​មីនា ២០២២ ក៏​មាន​បុរស​ម្នាក់ (​មិន​ទាល់​ស្គាល់​អត្តសញ្ញាណ​) បាន​ធ្វើ​វី​ដេ​អូ ហូប​ស្បែកជើងផ្ទាត់ ជាមួយ​អំបិលម្ទេស បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sandy TV បង្ហាញ​អោយ​ឃើញ​ថា ក្រោយ​ពី​ខាំ​បាន​មួយ​ម៉ាត់ បុរស​រូប​នេះ​និយាយ​ថា វា​មាន​លក្ខណៈ​ស្វិត​ឆ្ងាញ់ តែ​មិនមែន​ឆ្ងាញ់​ស្បែកជើង​ទេ គឺ​ឆ្ងាញ់​អំបិលម្ទេស ទៅ​វិញ ។ (វីដេអូរបស់បុរសនេះ ក្រោយមកត្រូវបានលុបចេញ​ពីហ្វេ​ស​ប៊ុ​ក) ។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២១ រឿងរ៉ាវ​បរិភោគ​ដំបូង​យក្ស​ជាមួយ​អំបិល​ម្ទេស បាន​ក្លាយជា​ប្រធានបទ​គួរ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ ហើយ​ចាប់ពី​ពេល​នោះ មានការ​ហូប បន្លែ ផ្លែ​ឈើ រុក្ខជាតិ និង​អាហារ​ប្លែក​ៗ ជាមួយ​អំបិលម្ទេស រហូត​មក​ដល់​ស្បែកជើងផ្ទាត់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ