វៀតណាម ៖ ក្រុមបាល់ទាត់ជម្រើសជាតិបុរស-នារី របស់វៀតណាម បានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិបុរស-នារី របស់ថៃ ដោយលទ្ធផល ១-០ ដូចគ្នា ដើម្បីឈ្នះមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។

វិញ្ញាសាបាល់ទាត់ផ្នែកនារី ជំនួបកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៖
-ម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស ក្រោយយកឈ្នះថៃ លទ្ធផល ១-០
-ហ្វីលីពីនឈ្នះមេដាយសំរឹទ្ធ ក្រោយយកឈ្នះមីយ៉ាន់ម៉ា លទ្ធផល ២-១។

វិញ្ញាសាបាល់ទាត់ផ្នែកបុរសអាយុក្រោយ២៣ឆ្នាំ ជំនួបកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២៖
-ម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស ក្រោយយកឈ្នះថៃ លទ្ធផល ១-០
-ឥណ្ឌូណេស៊ីឈ្នះមេដាយសំរឹទ្ធ ក្រោយយកឈ្នះម៉ាឡេស៊ីដោយបាល់កាត់សេចក្តី១១ម៉ែត្រលទ្ធផល ៤-៣។ ក្រោយបញ្ចប់៩០នាទីស្មើគ្នា ១-១។


ខាងក្រោមនេះ ជាទិដ្ឋភាពអ្នកគាំទ្រវៀតណាម អបអរជ័យជម្នះក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនយ៉ាងកក្រើកទីក្រុងហាណូយ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២៖









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ