ក្រសួងសុខាភិបាលកម្ពុជានិយាយថា មិនទាន់រកឃើញករណីជំងឺអុតស្វានៅកម្ពុជាទេ ទោះបីជាជំងឺនេះឆ្លងដល់ប្រទេសជាច្រើនក្នុងពិភពលោកក្តី ។ ប៉ុន្តែក្រសួងក៏ស្នើអោយមានការប្រយ័ត្នប្រយែងផងដែរ ។
![Picture]()
ប្រសិនបើអ្នកឆ្លងជំងឺអុតស្វា វាជាធម្មតាត្រូវចំណាយពេលចន្លោះពី ៥ ទៅ ២១ថ្ងៃ ដើម្បីឱ្យរោគសញ្ញាដំបូងលេចឡើង ។
រោគសញ្ញាដំបូងនៃជំងឺអុតស្វារួមមាន៖
• ក្តៅខ្លួន
•ឈឺក្បាល
• ឈឺសាច់ដុំ
• ឈឺខ្នង
• ហើមកូនកណ្តុរ
• រងាញាក់
• អស់កម្លាំង
ជាធម្មតា កន្ទួលស្បែកលេចឡើងពី ១ ទៅ ៥ថ្ងៃបន្ទាប់ពីរោគសញ្ញាដំបូង ។ កន្ទួលនេះ ច្រើនតែចាប់ផ្តើមនៅលើមុខ បន្ទាប់មករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ។
![Picture]()
កន្ទួលនេះជួនកាលច្រឡំជាមួយជំងឺអុតតូច ។ វាចាប់ផ្តើមជាកន្ទួល ដែលធំឡើង និងដែលប្រែទៅជាពងបែកតូចៗដែលពោរពេញទៅដោយសារធាតុរាវ ។
![Picture]()
ពងបែកទាំងនេះ នៅទីបំផុតបង្កើតជាក្រមដែលក្រោយមកជ្រុះ ។ រោគសញ្ញាជាធម្មតាបាត់ក្នុងរយៈពេល ២ ទៅ ៤សប្តាហ៍ ។
ជំងឺនេះ ភាគច្រើន គឺមិនធ្ងន់ធ្ងរទេ ប៉ុន្តែក៏មានករណីស្លា.ប់ ដោយសារជំងឺនេះផងដែរ៕
ចែករំលែកព័តមាននេះ