ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពស់ និង​ឥ​ន្ទ្រី

1 ឆ្នាំ មុន

ធ្វើអំពើ​ល្អ​នឹង​ទទួល​បានការ​តបស្នង​វិញ​នៅ​ពេល​ណាមួយ​ជា​មិន​ខាន ទោះបីជា​ពេល​ខ្លះ​មាន​មនុស្ស​រមិលគុណ​ក៏​ដោយ ។ រឿងនិទាន ក្រោម​ចំណងជើង​ថា «​សត្វ​ពស់ និង​ឥន្ទ្រី » ខាងក្រោម​នេះ​នឹង​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​អំពើ​ល្អ និង​ការ​តបស្នង​នៅ​ពេល​អនាគត…

ធ្វើអំពើ​ល្អ​នឹង​ទទួល​បានការ​តបស្នង​វិញ​នៅ​ពេល​ណាមួយ​ជា​មិន​ខាន ទោះបីជា​ពេល​ខ្លះ​មាន​មនុស្ស​រមិលគុណ​ក៏​ដោយ ។

រឿងនិទាន ក្រោម​ចំណងជើង​ថា «​សត្វ​ពស់ និង​ឥន្ទ្រី » ខាងក្រោម​នេះ​នឹង​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​អំពើ​ល្អ និង​ការ​តបស្នង​នៅ​ពេល​អនាគត ។

ថ្ងៃមួយ មាន​ពស់​មួយ​ក្បាល​បាន​រឹត​.​ក របស់​សត្វ​ឥ​ន្ទ្រីមួយ​ក្បាល​យ៉ាង​ជាប់​ណែន ។ ចំពុះ និង​ក្រញាំ​របស់​ឥ​ន្ទ្រីមិន​អាច​ធ្វើ​អ្វី​ពស់​បាន​ឡើយ​ដោយសារ​តែ​ពស់​រឹត​.​ក​វា ។

ឥ​ន្ត្រី​ព្យាយាម​ហោះហើរ​ទៅ​លើ​អាកាស ដើម្បី​អង្រួន​ពស់​ឲ្យ​ធ្លា​.​ក់ ប៉ុន្តែ​ពស់​កាន់តែ​រឹត​.​ក​ឥ​ន្ទ្រីខ្លាំង​ៗ រហូត​ដល់​ធ្វើ​ឲ្យ​វា​ធ្លា​.​ក់​ចុះ​មក​ដី និង​ត្រដរខ្យល់​យ៉ាង​ខ្លាំង ។

មាន​បុរស​អ្នកចម្ការ​ម្នាក់​បានឃើញ​ការ​ប្រយុទ្ធ​គ្នា​នោះ ។ ដោយ​មានការ​អាណិត ចំពោះឥ​ន្ទ្រីគាត់​ក៏​បាន​ប្រញាប់ប្រញាល់​ទៅ​ជួយ​ឥន្ទ្រី និង​រំដោះ​វា​ចេញពី​ពស់ ។ ពស់​ខឹង​យ៉ាង​ខ្លាំង ប៉ុន្តែ​វា​គ្មាន​ឱកាស​ចឹក​អ្នកចម្ការ​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ពស់​នោះ​បាន​រុំ​ឃ្លោក​ទឹក​ដែល​ព្យួរ​នៅ​នឹង​ចង្កេះ​របស់​បុរស​នោះ ។ ពស់​បាន​បា​.​ញ់​ពិស​របស់​វា​ដាក់​នៅ​មាត់​ឃ្លោក ។

បន្ទាប់​ពី​ហេតុការណ៍​នោះ បុរស​អ្នកចម្ការ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ។ គាត់​ស្រេកទឹក​យ៉ាង​ខ្លាំង​អំឡុង​ពេល​ធ្វើ​ដំណើរ ។ គាត់​ក៏​បាន​បើក​គម្រប​ឃ្លោក​ទឹក និង​ហៀ​ប​ផឹក​វា ។ ប៉ុន្តែ​សត្វ​ឥ​ន្ទ្រីដែល​បុរស​នោះ​បាន​ជួយ​ហោះ​បន្ទាបខ្លួន​មក​ខាងក្រោម និង​បាន​ឆាប​យក​ឃ្លោក​ទឹក​ទៅ​បាត់ ។

ឥ​ន្ត្រី​ធ្វើ​បែប​នោះ ព្រោះ​វា​ដឹង​ថា អ្នក​មានគុណ​របស់​វា​អាច​នឹង​ស្លា​.​ប់​ដោយសា​រពឹស​ពស់ បើ​គាត់​ផឹកទឹក​ក្នុង​ឃ្លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ