ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នណា! សត្វនេះ​ចម្លងជំងឺកាម​រោគដល់​មនុស្ស

7 ឆ្នាំ មុន

អង់គ្លេស​ ៖ ហ្វូង​ពពួក​​សត្វ​មួយប្រភេទដែលហៅថា អណ្តើកមាស​​ ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​​ផ្ទុកជំងឺ​​កាមរោគ​​យ៉ាង​សាហា.វ ដោយ​​ពួក​វា​ចាប់ផ្តើម​មាន​​នៅ​​​ក្នុងចក្រភព​អង់គ្លេស ក្រោយ​ពី​បាន​បាត់​ខ្លួន​​ក្នុងទឹកដី​អាស៊ី​ និង​អា​មេ​រិ​ក​ខាងជើង​។

អង់គ្លេស​ ៖ ហ្វូង​ពពួក​​សត្វ​មួយប្រភេទដែលហៅថា អណ្តើកមាស​​ ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​​ផ្ទុកជំងឺ​​កាមរោគ​​យ៉ាង​សាហាវ ដោយ​​ពួក​វា​ចាប់ផ្តើម​មាន​​នៅ​​​ក្នុងចក្រភព​អង់គ្លេស ក្រោយ​ពី​បាន​បាត់​ខ្លួន​​ក្នុងទឹកដី​អាស៊ី​ និង​អា​មេ​រិ​ក​ខាងជើង​។

ប្រភេទ​សត្វ​ដែលគេហៅអណ្តើកមាសនេះ ឈ្មោះ Harlequin ត្រូវ​​​គេ​ដឹង​ថា ​មាន​ផ្ទុកជំ​ងឺ​កាមរោគ​​ ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ​។ មាន​​​មនុស្ស​ជា​ច្រើន​នៅ​ចក្រភព​អង់គ្លេស​រាយការណ៍​​មក​ថា បាន​រក​ឃើញ​ពួក​វា​​នៅ​ក្នុង​បន្ទប់​ទទួលភ្ញៀវ ផ្ទះបាយ រួម​ទាំង​បន្ទប់​គេង​របស់​ពួក​គេ​ថែម​ទៀត​ផង​។

អ្នកជំនាញ​បាន​និយាយ​ថា ប្រភេទ​អណ្តើកមាស​កាច​សាហាវ​នេះ មាន​រូបរាង​ខុស​ពី​សត្វ​អណ្តើកមាស​ធម្មតា ព្រោះថា​ វា​មាន​ស្លាប​ពណ៌​ខ្មៅ ​ខុស​ពី​សត្វ​អណ្តើកមាស​ទូទៅ​ ដែល​មាន​ស្លាប​ពណ៌​ក្រហម​ ។ ពួក​គេ​ក៏​បាន​និយាយ​បន្ត​ថា ពពួកសត្វ​មួយ​ប្រភេទ​នេះ មិន​ត្រឹមតែ​មាន​រូបរាង​ខុសធម្មតា​ទេ តែ​វា​ក៏​អាច​ចម្លង​មេរោគ​​​​ផ្សិត​ម្យ៉ាង ហៅ​ថា Laboulbeniales ដែល​អាច​ឆ្លង​តាម​ការ​រួម​ភេទ
(​ការ​រួម​ភេទ​របស់​សត្វ​អណ្តើកមាស​)​ ។

ទោះបីជា​វា​ហាក់បីដូចជា​មិន​មានការ​បង្ក​រោគ​ទៅ​មនុស្ស​ក៏​ដោយ ក៏​អ្នកជំនាញ​ខាង​សត្វ​ចិញ្ចឹម​បាន​មាន​ប្រសាសន៍​ថា ឱ្យ​បិទ​បង្អួច​ឱ្យជិត ​ដើម្បី​កុំ​ឱ្យ​វា​ចូល​បាន​។

យោង​​​តាម​សម្តី​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​ឱ្យ​​ដឹង​ថា ពួក​អណ្តើកមាស​ប្រភេទ​នេះ​ អាច​ចម្លង​មេរោគ​ផ្សិត​ទៅ​ពូជ​សត្វ​អណ្តើកមាស​ក្នុងស្រុក​បាន​ ។