ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​អុត​ស្វា​បង្ក​ការ​ភ័យ​ព្រួយ បន្ទាប់​ពី​កូ​វី​ដ​១៩

1 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ប្រហែល ៨០ ករណី​នៃ​ជំងឺ​អុត​ស្វា (monkeypox) ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង ប្រទេស​ចំនួន​១១ ដោយ​ព្រមាន​ថា…

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ប្រហែល ៨០ ករណី​នៃ​ជំងឺ​អុត​ស្វា (monkeypox) ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង ប្រទេស​ចំនួន​១១ ដោយ​ព្រមាន​ថា អាច​នឹង​មាន​ករណី​ជា​ច្រើន​ទៀត ត្រូវ​បាន​រាយការណ៍ ។

WHO និយាយ​ថា ករណី​សង្ស័យ​ចំនួន​៥០ ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណាមួយ​ឡើយ ។

មុន​នេះ​ការ​ឆ្លង​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ស៊ុ​យ​អែ​ត អេ​ស្បា​ញ ព័រ​ទុ​យ​ហ្គា​ល់ សហរដ្ឋអាមេរិក កា​ណា​ដា និង​ចក្រភព​អង់គ្លេស ដែល​ករណី​ដំបូង​គេ​នៅ​អឺរ៉ុប​ត្រូវ​បាន​រាយការណ៍ ។

ជំងឺ​អុត​ស្វា (Monkeypox) ច្រើន​កើត​មាននៅ​តំបន់​ដាច់​ស្រយាល​នៃ​អាហ្វ្រិក​កណ្តាល និង​ខាងលិច ។ វា គឺជា​ការ​ឆ្លង​មេរោគ​ដ៏​កម្រ ដែល​ជា​ធម្មតា​ស្រាល ហើយ​មនុស្ស​ភាគច្រើន​ជា​សះស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍ ។ នេះ​បើ​យោង​តាម​សេវា​សុខភាព​ជាតិ​របស់​ចក្រភព​អង់គ្លេស ។ មេរោគ​នេះ​មិន​ងាយ​ឆ្លង​រវាង​មនុស្ស​ទេ ។

ហានិភ័យ​ឆ្លង​ក្នុង​ចំណោម​សាធារណជន​ទូទៅ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​កម្រិត​ទាប​ណាស់ ។ មិន​មាន​វ៉ាក់សាំង​ជាក់លាក់​ណាមួយ​សម្រាប់​ជំងឺ​គ្រុន​ស្វា​ទេ ប៉ុន្តែ​វ៉ាក់សាំង​ជំងឺ​អុតស្វាយ​តូច អាច​ផ្តល់​ការ​ការពារ​ដល់​ទៅ ៨៥% ពីព្រោះ​មេរោគ​ទាំង​ពីរ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ