ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃោសនាបោះឆ្នោត ថ្ងៃទី២ មិនសូវមានការហែ​ក្បួន​ទ្រង់​ទ្រាយធំដូចថ្ងៃទី១ទេ តែប្រព្រឹត្តទៅ​ដោយ​រលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិ.ង្សាទេ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានប្រកាសនៅល្ងាចថ្ងៃទី២២ ខែឧសភាថា ទោះបីមានគណបក្ស​នយោបាយ​មួយចំនួន បានកំណត់យក​ថ្ងៃទីពីរ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោត ធ្វើសកម្មភាព​ហែក្បួនឃោសនារបស់ខ្លួន សម្រាប់ភូមិ​សាស្ត្រមួយចំនួន ប៉ុន្តែជារួមសកម្មភាពឃោសនា​បោះឆ្នោត…

ភ្នំពេញ៖ គ.ជ.ប បានប្រកាសនៅល្ងាចថ្ងៃទី២២ ខែឧសភាថា ទោះបីមានគណបក្ស​នយោបាយ​មួយចំនួន បានកំណត់យក​ថ្ងៃទីពីរ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោត ធ្វើសកម្មភាព​ហែក្បួន
ឃោសនារបស់ខ្លួន សម្រាប់ភូមិ​សាស្ត្រមួយចំនួន ប៉ុន្តែជារួមសកម្មភាពឃោសនា​បោះឆ្នោត ថ្ងៃទីពីរនេះ ( ថ្ងៃទី២២ឧសភា ) មិនសូវមាន​ការហែក្បួន​ទ្រង់ទ្រាយធំ ដូចថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតទេ ដោយភាគច្រើនបានធ្វើការចាក់មេក្រូ នៅតាមទីស្នាក់ការគណបក្ស​ និងចល័តតាមភូមិ​ក្នុងឃុំសង្កាត់ ការឃោសនាតាមផ្ទះ និង​ការចែកខិត្តប័ណ្ណ​។

គ.ជ.ប បានបញ្ជាក់ថា «សរុបមក សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់​គណបក្ស​នយោបាយ ក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និងគ្មានអំពើហិង្សា​»។​

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាព​ឃោសនា ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំង​សេចក្តីណែនាំរបស់គជប។

ការបោះឆ្នោតឃុំសង្កាត់ នឹងធ្វើឡើង នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២​។ ការបោះឆ្នោតនេះ មានគណបក្ស​នយោបាយ ចំនួន ១៧ គណបក្ស បានចុះឈ្មោះ ដាក់បេក្ខជន ចូលរួម​ប្រកួតប្រជែងការបោះឆ្នោត។ ក្នុងនោះ មានតែគណបក្ស​ប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានចុះឈ្មោះ ដាក់បេក្ខជន​ក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំង ១៦៥២ឃុំសង្កាត់ នៅទូទាំងប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ