ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រេង​ឡើងថ្លៃ ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តែថ្លៃ​ប្រេងនៅកម្ពុជា នៅទាបជាងប្រេងនៅ​បារាំង​​ ឆ្ងាយ​ណាស់

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេសស្វីស៖ ក្នុងពេលជួប​សំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅអឺរ៉ុប នាល្ងាច​ថ្ងៃទី២១ ខែឧសភានេះ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិ​ថា តម្លៃ​ប្រេងឡើងថ្លៃ…

ប្រទេសស្វីស៖ ក្នុងពេលជួប​សំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅអឺរ៉ុប នាល្ងាច​ថ្ងៃទី២១ ខែឧសភានេះ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិ​ថា តម្លៃ​ប្រេងឡើងថ្លៃ មិនថា នៅកម្ពុជា និងនៅលើពិភពលោកទេ គឺ​ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ​ តម្លៃ​ប្រេងនៅកម្ពុជា នៅទាបជាងប្រេងនៅបារាំង ​ឆ្ងាយណាស់​។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាពិសេសជូនប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងស្រុក​ថា តម្លៃប្រេង នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ គឺប្រេងសាំងធម្មតា ថ្លៃ ៥៦០០រៀល ក្នុង ១លីត្រ ពោលគឺ​ឡើងថ្លៃ ៥០រៀល បើធៀបនឹង​ ១០ថ្ងៃមុន​។ ចំណែកប្រេងម៉ាស៊ូតថ្លៃ ៥៤០០រៀល ក្នុង ១លីត្រ​។ តម្លៃប្រេងនៅកម្ពុជានេះ គឺនៅទាបជាងឆ្ងាយណាស់ បើធៀបនឹងតម្លសប្រេង នៅបារាំង ដែលមានតម្លៃ ២អឺរ៉ូ ស្មើប្រមាណ ១ម៉ឺនរៀល​ ក្នុង ១លីត្រ​។​

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ប្រេងឡើងថ្លៃ មិនថា នៅកម្ពុជា ឬនៅបារាំង និងនៅលើ​ពិភពលោកទេ គឺដោយសារតែសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ ពេលនេះ សង្គ្រាមនេះ ទើបតែ​ប៉ះពាល់ដល់តម្លៃប្រេង។ ប៉ុន្តែ​នៅពេលបន្តិចទៀត បើសិនជាសង្គ្រាមនេះ នៅតែអូសបន្លាយ នោះនឹងបង្កផលប៉ះពាល់​ដល់វិបត្តិស្បៀងអាហារ ដោយសារតែរុស្ស៊ី ជាប់ទណ្ឌកម្ម មិនអាចនាំ​ចេញស្រូវសាលីបាន។ រីឯអ៊ុយក្រែន ដែលជាប្រទេសផលិត​ស្រូវសាលីធំដែរនោះ មិនអាច​ផលិតស្រូវសាលីបានទេ​ ពេលនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ