ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការកូ​វី​ដ​ដូ​ស​ទី​៥ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ និង​បុគ្គលិករដ្ឋ​ និង​ឯកជន​ជួរ​មុខ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​៥ ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​៥ ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ រដ្ឋបាល​សង្កាត់​ទាំង​១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បុគ្គលិក​សុខាភិបាល​ជួរ​មុខ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គោលដៅ​អាទិភាព នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

រូបតំណាង

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា «​ក្នុង​គោលបំណង​ធានា​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ដូ​ស​ទី​៥​បន្ថែម​ទៀត ដើម្បី​បង្កើន​ភាពស៊ាំ​នៅ​ក្នុង​សហគមន៍​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​និង​ជា​ពិសេស​ដើម្បី​បន្ត​រក្សា​នូវ​និរន្ត​ភាព នៃ​ដំណើរការ​ជា​ប្រក្រតី​ភាព​នូវ​ការ​រស់នៅ រួម​ទាំង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ជាតិ ក៏​ដូច​ជា​ការពារ​អាយុជីវិត​របស់​ប្រជាជន​»​។

ចំពោះ​ឯកសារ​តម្រូវ​ចាំបាច់​ដែល​ត្រូវ​ភ្ជាប់​មក​ជាមួយ ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ ឯកសារ​ដែល​បាន​បើ​ប្រាស់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ព្រមទាំង​ត្រូវ​គោរព​នូវ​លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​៥ ពោល​គឺ​ធានា​នូវ​គម្លាត​រយៈពេល ០៣ (​បី​) ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤​។

រូបតំណាង

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ សូម​លោក​-​លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បុគ្គលិក​សុខាភិបាល​ជួរ​មុខ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គោលដៅ​អាទិភាព​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត​ការងារ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលលទ្ធផល​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ