ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តា​លីបង់​បញ្ជា​ឱ្យពិ​ធិ​ករ​ទូ​រ​ទស្សន៍​ជា​ស្រ្តី​ ត្រូវ​គ្របមុខអំឡុង​កា​រផ្សាយ

1 ឆ្នាំ មុន

ក្រុម​តា​លីបង់​បញ្ជា​ឲ្យ​ពិធីករ​ទូរទស្សន៍​ជា​ស្រ្តី និង​ស្រ្តី​ផ្សេងទៀត​លើ​កញ្ចក់​ទូរទស្សន៍​ ត្រូវ​គ្របមុខ​របស់​ពួកគេក្នុងអំឡុង​កា​រផ្សាយ​។ អ្នកនាំ​ពាក្យ​ប៉ូលី​សសា​សនា​បា​ន​ថ្លែងប្រាប់ BBC នៅ​ថ្ងៃសៅរ៍​នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បាន​ប្រាប់​អំពី​បទបញ្ជា​នេះ​ កាលពី​ថ្ងៃពុធ​កន្លងទៅ​ ​។ សេចក្តី​សម្រេច​ថ្មី​របស់​ក្រុម​តា​លីបង់…

ក្រុម​តា​លីបង់​បញ្ជា​ឲ្យ​ពិធីករ​ទូរទស្សន៍​ជា​ស្រ្តី និង​ស្រ្តី​ផ្សេងទៀត​លើ​កញ្ចក់​ទូរទស្សន៍​ ត្រូវ​គ្របមុខ​របស់​ពួកគេក្នុងអំឡុង​កា​រផ្សាយ​។

អ្នកនាំ​ពាក្យ​ប៉ូលី​សសា​សនា​បា​ន​ថ្លែងប្រាប់ BBC នៅ​ថ្ងៃសៅរ៍​នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បាន​ប្រាប់​អំពី​បទបញ្ជា​នេះ​ កាលពី​ថ្ងៃពុធ​កន្លងទៅ​ ​។

សេចក្តី​សម្រេច​ថ្មី​របស់​ក្រុម​តា​លីបង់ កើតឡើង​រយៈពេល​២សប្តាហ៍​ ក្រោយពេល​ស្រ្តី​ទាំងអស់​ត្រូវ​បាន​បញ្ជា​ឲ្យ​គ្រប​ស្បៃ​មុខ​នៅ​ទី​សាធារណៈ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ត្រូវ​ទទួលការ​ពិន័យ​។

ចាប់តាំងពី​ឡើង​កាន់អំណាច​មក ក្រុម​តា​លីបង់​បាន​ដាក់​ការ​រឹតត្បិត​លើ​ស្រ្តី ដោយ​ស្រ្តី​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ដោយ​គ្មាន​បុរស​នៅអម​ជាមួយ ហើយ​សាលា​អនុវិទ្យាល័យ​សម្រាប់​ក្មេងស្រី​ត្រូវ​បាន​បិទ​។

អ្នកកាសែត​ជា​ស្រ្តី​អាហ្វហ្គានីស្ថាន​ម្នាក់​ មក​ពី​ស្ថានីយ​ទូរទស្សន៍​ក្នុង​រដ្ឋធានី Kabul ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និ​យាយ​ថា នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​បាន​លឺ​ដំណឹង​ចុង​ក្រោយ​នេះ​។

នាង​ថ្លែងប្រាប់ BBC ដូច្នេះ​ថា «ពួកគេ​បាន​ដាក់​សម្ពាធ​ដោយប្រយោល​មក​លើ​យើង ដើម្បី​បញ្ឈប់​យើង​ធ្វើការ​បង្ហាញ​នៅ​តាម​កញ្ចក់​ទូរទស្សន៍» ។ «តើ​ខ្ញុំ​អាច​អាន​ព័ត៌មាន​បាន​បែប​ណា​ទាំង​មាត់​ខ្ញុំ​ត្រូវ​គ្រប? ខ្ញុំ​មិនដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ទេ​ឥឡូវនេះ​។ ខ្ញុំ​ត្រូវតែ​ធ្វើការ ខ្ញុំ​ជា​អ្នករក​ប្រាក់ចិញ្ជឹម​គ្រួសារ​របស់​ខ្ញុំ »។

ក្រឹត្យ​ថ្មី​របស់​ក្រុម​តា​លីបង់​នឹង​ចូលជាធរមាន​ ចាប់ពី​ថ្ងៃទី ២១ ខែឧសភា​នេះ​ ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ក្រសួង​កា​រ​ពារ និង​លើកកម្ពស់​គុណធម៌​របស់​ក្រុម​តា​លីបង់​៕ (យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ