ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ជួយ​ផ្សាយ​អោយ​គ្រប់​គណបក្ស​ដោយ​សេរី និង​ស្មើ​គ្មា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ព្រលឹម​ថ្ងៃ​ទី​២១ ឧសភា​នេះ សកម្មជន អ្នកគាំទ្រ​គណបក្ស​បាន​ចេញពីផ្ទះ​ចុះ​តាម​ដងផ្លូវ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ។ ការ​ឃោសនា​ដែល​គណបក្ស​នយោបាយ​នីមួយ​ៗ ធ្វើ​ឡើង​តាម​តាម​លទ្ធភាព​តាម​ធនធាន និង​តាម​ចំនួន​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ព្រលឹម​ថ្ងៃ​ទី​២១ ឧសភា​នេះ សកម្មជន អ្នកគាំទ្រ​គណបក្ស​បាន​ចេញពីផ្ទះ​ចុះ​តាម​ដងផ្លូវ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ។

ការ​ឃោសនា​ដែល​គណបក្ស​នយោបាយ​នីមួយ​ៗ ធ្វើ​ឡើង​តាម​តាម​លទ្ធភាព​តាម​ធនធាន និង​តាម​ចំនួន​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ មុន​ដល់​ថ្ងៃ​បោះ​ឆ្នោត ។ អ្វី​ជា​ការ​កត់សម្គាល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​ផ្សព្វផ្សាយ​យ៉ាង​សកម្ម និង​ដោយ​សេរី ពុំ​អស់​ថវិកា​នៅ​តាម​បណ្តាញ​សង្គម ពិសេស Facebook ។

ទំនង​គ្មាន​គណបក្ស​នយោបាយ​ណា​ដែល​មិន​បាន​ផ្សព្វផ្សាយ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត និង​កម្មវិធី​នយោបាយ​របស់​ខ្លួន នៅ​លើ Facebook នោះ​ឡើយ ។ គ្រប់​គណបក្ស​មាន Page Facebook ដើម្បី​ទាញ​ការ​គាំទ្រ ហើយ​សកម្មជន​របស់​ខ្លួន​ដ៏​ច្រើន​ទៀត ក៏​បាន​ប្រើប្រាស់ Facebook រៀង​ៗ​ខ្លួន ក្នុង​ការ​ផ្សព្វផ្សាយ​សកម្មភាព​ការ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ដែរ ។

Facebook ហាក់​បាន​ចូលរួម​ជួយ​ទៅ​ដល់​គ្រប់​គណបក្ស​នយោបាយ​ដោយ​មិន​ប្រកាន់​ក្នុង​ការ​រក​សំឡេង​គាំទ្រ ដោយ​សេរី​ហើយ​ស្មើភាព​គ្នា ។ គណបក្ស​អ្នកគាំទ្រ​គណបក្ស​ណា​ក៏​ដោយ​ក៏​អាច​ផ្សព្វផ្សាយ សកម្មភាព​ឃោសនា​របស់​ខ្លួន​បាន​លើ Facebook និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ដែរ ។

ជា​ការ​ផ្សព្វផ្សាយ ដែល​មិន​អស់ប្រាក់ ដូច​ការ​ឃោសនា​តាម​មធ្យោបាយ​ផ្សព្វផ្សាយ​ផ្លូវការ​មាន​កាសែត ទូរទស្សន៍ និង​វិទ្យុ​ជាដើម​នោះ ។

តាម​ពិត​ទៅ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​គណបក្ស​នយោបាយ​នីមួយ​ៗ មាន​សិទ្ធិ​ជួល​ម៉ោង​វិទ្យុ ទូរទស្សន៍​ឯកជន​ផ្សព្វផ្សាយ​បាន តែ​ការ​ផ្សព្វផ្សាយ​បែប​នេះ​ទំនង​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​បើ​ទោះ​មាន​ថវិកា​ក៏​មិន​ប្រាកដ​ថា ជួល​ម៉ោង​គេ​ឃោសនា​បាន​ដែរ ។ ដូច្នេះ​មាន​តែ Facebook​នោះ​ទេ​បាន​ចូលរួម​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ទៅ​ដល់​គ្រប់​គណបក្ស​នយោបាយ​នៅ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នា​ពេល​នេះ ។

ក្រៅពី​ការ​ផ្សព្វផ្សាយ​ដោយ​ស្មើភាព​នៅ​លើ​បណ្តាញ​សង្គម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ដោយ​ផ្តល់​នាទី​ស្មើ​ៗ​គ្នា​ទៅ​គ្រប់​គណបក្ស​នយោបាយ តាម​កម្មវិធី​រៀបចំ​របស់​ខ្លួន​សម្រាប់​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​និង​វិទ្យុ​របស់​រដ្ឋ​ដែរ ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​របស់​គណបក្ស​នយោបាយ​ទាំងអស់ ។ ពលរដ្ឋ​អាច​តាមដាន​គោលនយោបាយ គ្រប់​គណបក្ស​ទាំងអស់​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃនេះ មុន​ឈាន​ដល់​ការ​គូស​លើ​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ណាមួយ​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ