ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សណ្ឋាគារ​នឹង​ខ្ចី​លុយ​ហិរញ្ញប្បទាន​របស់​រដ្ឋ​មក​ស្តារ​អាជីវកម្ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​គ្រប់​គ្នា​ដឹង​ហើយ​ថា វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​សណ្ឋាគារ ផ្ទះសំណាក់​ជា​ច្រើន​នៅ​កម្ពុជា​បិទ​ទា្វ និង​ដួល​រលំ ពិបាក​នឹង​ងើបឡើង​វិញ​នៅ​ពេល​នេះ ។ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ…

រាជធានី​ភ្នំពេញ ៖ ដូច​គ្រប់​គ្នា​ដឹង​ហើយ​ថា វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​សណ្ឋាគារ ផ្ទះសំណាក់​ជា​ច្រើន​នៅ​កម្ពុជា​បិទ​ទា្វ និង​ដួល​រលំ ពិបាក​នឹង​ងើបឡើង​វិញ​នៅ​ពេល​នេះ ។ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ក្នុង​កម្រិត​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​វិស័យ​នេះ​ងើបឡើង​វិញ ។

នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ បាន​ទម្លាក់​ថវិកា​១៥០​លាន​ដុល្លារ ដើម្បី​ឲ្យ​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ខ្ចី​យក​ទៅ​ស្តារ​អាជីវកម្ម​ឡើង​វិញ ក្នុង​កម្រិត​ការ​ប្រាក់​ទាប​ជាង​វិស័យ​ធនាគារឯកជន ។

លោកស្រី ខៃ ចិន្តា អនុប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ទម្លាក់​ថវិកា ដើម្បី​ឲ្យ​វិស័យ​សណ្ឋាគារ​ខ្ចី​នេះ មាន​សារៈសំខាន់​ណាស់ ។

លោកស្រី​ថា ការ​ផ្ដល់​អត្រា​ការ​ប្រាក់​៦.៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ និង​ទំហំ​កម្ចី​ខ្ពស់​បំផុត​រហូត​ដល់​៤០​ម៉ឺន​ដុល្លារ​ជា​ការ​ល្អ​ណាស់ ។ ទំហំ​ថវិកា​នេះ​អាច​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ចំនួន​ច្រើន​មាន​លទ្ធភាព​ស្ដារ​រៀបចំ​កែ​លំអ​អាជីវកម្ម​បាន​មួយ​កម្រិត ដើម្បី​រង់ចាំ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​កម្ពុជា​ជា​បណ្ដើរ​ៗ ។

ករណី​ពិសេស​នេះ ជួយ​ឱ្យ​អ្នក​កម្ចី​មានឱកាស​រកស៊ី​បាន និង​មាន​លទ្ធភាព​សង​ទាំង​ការ​ទាំង​ដើម​ដោយ​ស្រួល ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បាន​ថ្លែង​ថា សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​ព្រមទាំង​ក្រុមហ៊ុន​ទេសចរណ៍​ជា​ច្រើន​ដែល​បាន​បិទទ្វារ​បណ្តោះអាសន្ន​ដោយសារ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​១៩ ដែល​ត្រៀមខ្លួន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ​មាន​តម្រូវការ​ទុន​វិនិយោគ​ធំ​សម្រាប់​រៀបចំ​អាជីវកម្ម​របស់​ពួក​គេ​ឱ្យ​ដូច​ដើម​វិញ ។

តាម​រយៈ​គម្រោង​ហ​ហិរញ្ញប្បទាន​នេះ​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៥០​លាន​ដុល្លារ​នេះ​នឹង​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ ។

តាម​ក្រសួងទេសចរណ៍​លោក ធួន ស៊ី​ណា​ន និយាយ​បន្ថែម​ថា «​ចំពោះ​ការ​ប្រាក់​៦.៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ខ្ញុំ​បើ​យើង​ធៀប​ជាមួយ​ធនាគារពាណិជ្ជ​ដទៃ​ទៀត ខ្ញុំ​គិត​ថា ប្រហាក់ប្រហែល និង​ក្រោម​តែ​បន្តិចបន្តួច (០.៥%)​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល​អាច​ពិចារណា​ដំបូង​ៗ​នេះ​អាច​ថា ការ​ប្រាក់​រវាង​ពី​៣​ទៅ​៥​ភាគរយ​នោះ គឺជា​ការ​ល្អ​មែនទែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ