ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សី​ដណ្តើម​បាន​ក្រុង Mariupol ទាំងស្រុង​​ហើយ​

1 ឆ្នាំ មុន

ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​វា.យ​ដណ្តើម​បាន​ទាំងស្រុង​នូវ​ទីក្រុង​កំ​ពុង​ផែ Mariupol កាលពី​ថ្ងៃសុ​ក្រ​ម្សិលមិញ​នេះ ដែល​ត្រូវ​គេ​មើលឃើញ​ថា ​ជា​ជ័យជម្នះដ៏​ធំ​របស់​រុស្ស៊ី​ក្នុង​សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន បន្ទាប់ពី​ធ្វើការ​ឡោមព័ទ្ធ​ទីក្រុង​អស់​រយៈពេ​ល​ជិត​៣ខែ​។ រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​ លោក Sergei Shoigu…

ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​វា.យ​ដណ្តើម​បាន​ទាំងស្រុង​នូវ​ទីក្រុង​កំ​ពុង​ផែ Mariupol កាលពី​ថ្ងៃសុ​ក្រ​ម្សិលមិញ​នេះ ដែល​ត្រូវ​គេ​មើលឃើញ​ថា ​ជា​ជ័យជម្នះដ៏​ធំ​របស់​រុស្ស៊ី​ក្នុង​សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន បន្ទាប់ពី​ធ្វើការ​ឡោមព័ទ្ធ​ទីក្រុង​អស់​រយៈពេ​ល​ជិត​៣ខែ​។

រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​ លោក Sergei Shoigu បាន​រាយការណ៍​ទៅកាន់​ប្រធានាធិបតី Vladimir Putin ពី​ការ​រំដោះ​បាន​ទាំងស្រុង​នូវ​រោងចក្រ​ស្លដែក Azovstal ដែល​ជា​បន្ទាយ​ចុងក្រោយ​របស់​កងទ័ព​អ៊ុយក្រែន និង​ទីក្រុង​ទាំងមូល​ ។

មិនទាន់​មានការ​បញ្ជា​ក់​ភ្លាម​ៗ​នោះ​ទេពី​ខាង​ភាគី​អ៊ុយក្រែន ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី RIA Novosti បាន​ដកស្រង់​សម្តី​របស់ក្រ​សួង​ការពារ​ជាតិ​ដូច្នេះ​ថា ទា​ហាន​អ៊ុយក្រែន​សរុប​ចំនួន ២.៤៣៩នាក់​ ដែល​បាន​ជាប់​នៅក្នុង​រោងចក្រ​ដែក​នោះ បាន​ចុះចាញ់​ចាប់តាំងពី​ថ្ងៃច័ន្ទ រួមមាន​ជាង៥០០នាក់​ លើក​ទង់​ជ័យ​សនៅ​ថ្ងៃសុក្រ​។

នៅពេល​ពួកគេ​ចុះចាញ់ ពួកគេ​ត្រូវ​បាន​ចាប់​ជា​អ្នកទោស​ដោយ​កងទ័ព​រុស្ស៊ី ហើយ​មួយចំនួន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីតាំង​ដាច់ស្រយាល​។ ចំណែក​អ្នកខ្លះ​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​៕ (យោង​តាម​ប្រភព​៖ AP)

អត្ថបទសរសេរ ដោយ