ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនេរប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ប៉ក់ និង​បៀរ​ថៃ ត្រូវប៉ូលិសចាប់បញ្ជូនទៅតុលាការ ៩ នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ មនុស្សប្រុសស្រី ៩​នាក់ កាលពីរសៀលថ្ងៃទី១​៩ ខែឧសភា ឆ្នាំ២០២២ ត្រូវបាន​កម្លាំងសមត្ថកិច្ចនគរបាលការិ​យាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ដើម្បី​សាក​សួរ…

រាជធានីភ្នំពេញ​៖ មនុស្សប្រុសស្រី ៩​នាក់ កាលពីរសៀលថ្ងៃទី១​៩ ខែឧសភា ឆ្នាំ២០២២ ត្រូវបាន​កម្លាំងសមត្ថកិច្ចនគរបាលការិ​យាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ដើម្បី​សាក​សួរ ពាក់ពន្ធករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់​។

សំណុំរឿងនេះ បានស្ថិតនៅលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បើកការស៊ើបសួរ ក្រោយពីស៊ើបសួរ ហើយតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនខាងចៅក្រម បន្តនីតិវិធី​។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា កម្លាំងសមត្តកិច្ចនគរបាលការិយាល័​យ​ព្រហ្មទណ្ឌ​កម្រិតស្រាលរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបក្រុមមនុស្ស ទំនេរអត់ការងារធ្វើ  មួយក្រុម បានប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ប៉ក់ បៀរថៃ នៅបន្ទប់ផ្ទះជួល ឡៅតឿ ក្បែរផ្សារ​រតនៈផ្លាហ្សា បឹងត្របែក ក្នុង​សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប៉ូលិស ឃាត់ខ្លួន​ជាក់ស្តែង ១៤នាក់ (ប្រុស ២ នាក់)។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចបាន​ដកហូតវត្ថុតាង ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់​ផងដែរ និងបាននាំទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិ​តស្រាល រាជធានីភ្នំពេញ ដើម្បីសាក​សួរ ចម្រាញ់យកអ្នកណា ជាអ្នកលេងល្បែងស៊ីសង ប៉ក់ និង​បៀរថៃ​នោះពិតប្រាកដ។ ទីបំផុតមនុស្ស ៥​នាក់ (ប្រុសម្នាក់) បានរួចផុតពីការចោទប្រកាន់ និង​អនុញ្ញាតឲ្យទៅផ្ទះវិញ។ ចំណែកមនុស្ស ៩នាក់ (ប្រុសម្នាក់) ត្រូវបាន​សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ជាប់ចោទ​ពីបទ.ប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់​។

ដូច្នេះក្រុមអ្នកទំនេរប្រមូលផ្តុំគ្នាលេងបៀរថៃ និងប៉ក់ក្តាំង ទាំង ៩​នាក់នោះ ត្រូវប្រឈម និង ការផ្តន្ទាទោសតាមផ្លូវច្បាប់ល្បែងស៊ីសង​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ