ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Zelenskyy ជាប់​ឈ្មោះ​ជា​​​បុគ្គល​​​មាន​ឥទ្ធិ​ពល​​បំផុត​​លើលោក​

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Volodymyr Zelenskyy ស្ថិត​នៅ​កំពូល​តារាង​នៃ​ការ​បោះ​

អ៊ុយក្រែន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Volodymyr Zelenskyy ស្ថិត​នៅ​កំពូល​តារាង​នៃ​ការ​បោះ​ឆ្នោត​ស្វែងរក​មនុស្ស​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​របស់​ទស្សនាវដ្តី Time Magazine សម្រាប់​ឆ្នាំ ២០២២​នេះ​។

ក្នុង​ចំណោម​ការ​បោះ​ឆ្នោត​សរុប​ចំនួន ៣,៣​លាន​នាក់​ដោយ​សាធារណជន លោក Zelenskyy ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៥​ភាគរយ​ពី​អ្នកបោះឆ្នោត ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយជា​បុគ្គល​សាធារណៈ​ដ៏​មាន​ឥទ្ធិពល​បំផុត​ប្រចាំឆ្នាំ ២០២២​នេះ​។

កាលពីមុន​នៅ​លើ​គ្រប​ទស្សនាវដ្តី លោក​បាន​ថ្លែងប្រាប់​ទស្សនាវដ្តី Time Magazine ដូច្នេះ​ថា​លោក​ទទួលស្គាល់​ថា​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​កំពុង​តាមដាន​លើ​រូប​លោក​យ៉ាង​ដិត​ដល់​សម្រាប់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។

លោក​ថ្លែង​ដូច្នេះ​ថា «​អ្នក​យល់​ថា​ពួក​គេ​កំពុង​មើល​អ្នក​» ។ អ្នក​គឺជា​និមិត្តរូប​។ អ្នក​ត្រូវធ្វើ​តាម​របៀប​ដែល​ប្រមុខរដ្ឋ​ត្រូវធ្វើ​»។

ចំណែក​លោក Elon Musk ម្ចាស់​ថ្មី​របស់​ក្រុមហ៊ុន Twitter និង​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ២​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត ៣,៥​ភាគរយៈ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ជាប់​លេខ ៣​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត ៣,៤​ភាគ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ