ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ​មិនពេញ​​ចិត្តនឹង​ឈ្មោះ​មិត្ត​ប្រុស​របស់​កូនស្រី​ខ្លួន

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ខណៈ​ដែល​កងកម្លាំង​របស់​ប្រធាន​ធិ​បតី​រុ​ស្ស៊ី លោក Vladimir Putin កំពុង​តែ​ពិបាក​ខ្លាំង​ក្នុង​

រុ​ស្ស៊ី ៖ ខណៈ​ដែល​កងកម្លាំង​របស់​ប្រធាន​ធិ​បតី​រុ​ស្ស៊ី លោក Vladimir Putin កំពុង​តែ​ពិបាក​ខ្លាំង​ក្នុង​ការ​ស្វែងរក​ជ័យជម្នះ សម្រាប់​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​នោះ​។ ឈ្មោះ​មិត្ត​ប្រុស​កូនស្រី​របស់​គាត់​ត្រូវ​បាន​គេ​លើក​ឡើង​ថា ប្រៀប​ដូច​ជា​យក​អំបិល​មក​លាប​លើ​ស្នាម​របួស​អ៊ឹ​ចឹ​ង​។ នេះ​បើ​យោង​តាម​ប្រភព​ពី Metro ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា កន្លង​ទៅ​។

នាង Katerina Tikhonova អាយុ​៣៥​ឆ្នាំ ដែល​ជា​កូនស្រី​ទី​២​របស់​លោកពូ​ទី​ន កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នករបាំ​បា​ឡេ​ជនជាតិ​រុ​ស្ស៊ី ដែល​ឈ្មោះ​ថា Igor Zelensky អាយុ​៥២​ឆ្នាំ ។ ហើយ​ខណៈ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ប្រឆាំង​នឹង​នាង បាន​បញ្ឈប់​ការ​ហោះហើរ​របស់​នាង​ពី​ទីក្រុង​មូ​ស្គូ​ទៅ​កាន់​ទីក្រុង​ម៉ូ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់​។ ដើម្បី​រស់នៅ​ជាមួយ​មិត្ត​ប្រុស​នាង ដែល​មាន​នាមត្រកូល​ដូច​គ្នា​នឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Voloydmyr Zelensky ។

លោក Igor Zelensky គឺជា​អ្នករបាំ​ឈានមុខ​គេ​របស់​រុ​ស្ស៊ី ហើយ​ថ្មី​ៗ​នេះ គាត់​គឺជា​អ្នកដឹកនាំ​កំពូល​ម្នាក់ នៅ​ឯ​ក្រុម​របាំ​បា​ឡេ​អាជីព​របស់​អា​ល្លឺ​ម៉​ង់ Bavarian State Ballet​។ អ្នក​ទាំង​២​មាន​ចំណងដៃ​កូនស្រី​ម្នាក់​ជាមួយ​គ្នា ដែល​បាន​កើត​នៅ​ឆ្នាំ ២០១៧​។

គួរ​រំលឹក​ជូន​ថា Tikhonova ដែល​ធ្លាប់​ជា​អ្នក​រាំ​កាយសម្ព័ន្ធ ដែល​ប្រែខ្លួន​ជា​អ្នក​វិទ្យាសាស្ត្រ និង​អ្នកជំនួញ​នោះ បាន​រៀប​ការ​ជាមួយ​មហាសេដ្ឋី​វ័យក្មេង​បំផុត​របស់​រុ​ស្ស៊ី លោក Kirill Shamalov អាយុ​៤០​ឆ្នាំ នៅ​ឆ្នាំ ២០១៣​។ ប៉ុន្តែ​ពួក​គេ​បាន​លែងលះ​គ្នា​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ ២០១៨​។ គ្រា​ដែល​នាង​មាន​ទំនាក់ទំនង​ជាមួយ​លោក Igor Zelensky ៕

នាង Katerina Tikhonova
លោក Igor Zelensky
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy
នាង Katerina Tikhonova
លោក Igor Zelensky
លោក Igor Zelensky
នាង Katerina Tikhonova

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com