ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​រក​ឃើញ​ជំងឺ​អ៊ុត​ស្វា​ លើក​ដំបូង​លើ​អ្នកដំណើរ​មក​ពី​​ក្រៅប្រទេស​

1 ឆ្នាំ មុន

អូស្ត្រាលី ៖ ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​​ ទី​​២០ ឧសភា នេះ​បាន​ប្រកាស​រក​ឃើញ​ជំងឺ​អ៊ុត​ស្វា

អូស្ត្រាលី ៖ ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​​ ទី​​២០ ឧសភា នេះ​បាន​ប្រកាស​រក​ឃើញ​ជំងឺ​អ៊ុត​ស្វា (moneypox) ជា​លើក​ដំបូង​លើ​​អ្នកដំណើរ​ម្នាក់​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​។

បុរស​ដែល​មាន​ជំងឺ​នេះ​ស្ថិត​ក្នុង​វ័យ​ជាង ៣០​ឆ្នាំ​។ គាត់​បាន​ធ្វើ​ដំណើរ​មក​ដល់ទី​ក្រុង Melbourne ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​សុខាភិបាល​នៃ​រដ្ឋ Victoria ខណៈ​ដែល​ករណី​អាច​កើត​មាន​ត្រូវ​បាន​គេ​កំណត់​ថា​កើត​នៅ​ក្នុង​ទីក្រុង Sydney ក្នុង​ខ្លួន​បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​វ័យ ៤០​ឆ្នាំ​ដែល​ទើបតែ​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ឺ​រ៉ុ​ប​។

បុរស​ទាំង​ពីរ​នាក់​នេះ​មាន​អាកា​រៈ​ស្រាល ក្រោយ​ត្រឡប់​មក​កាន់​ប្រទេស​អូស្ត្រាលី​វិញ​ដោយ​មាន​រោគ​សញ្ញា​ជា​ជំងឺ​អ៊ុត​ស្វា​។

លោក Kerry Chant ប្រធាន​ផ្នែក​សុខភាព​នៃ​រដ្ឋ New South Wales បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា «​វា​គ្រាន់តែ​ជា​ការ​ធានា​សហគមន៍​ឡើង​វិញ​ប៉ុណ្ណោះ វា​មិនមែន​ជា​យន្តការ​នៃ​ការ​រីក​រាលដាល​ដូច​កូ​វី​ដ ១៩ ឬ​ជំងឺ​គ្រុនផ្តាសាយ​ធំ​នោះ​ទេ​»។

ករណី​ជំងឺ​អ៊ុត​ស្វា​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ រួម​មាននៅ​អង់គ្លេស អ៊ី​តា​លី ប៉​ទុ​យ​ហ្គា​ល់ អេ​ស្ប៉ា​ញ កា​ណា​ដា និង​អា​មេ​រិ​ក​។

ជំងឺ​អ៊ុត​ស្វា (moneypox) ដែល​ភាគច្រើន​កើតឡើង​នៅ​តំបន់​អា​ហ្វ្រិ​ច​កណ្តាល និង​ខាងលិច​គឺជា​មេរោគ​ដ៏​កម្រ​ស្រ​ដៀង​ទៅ​នឹង​ជំងឺ​អ៊ុត​ស្វាយ​ដែរ ទោះបី​វា​មាន​លក្ខណៈ​ស្រាល​ជាង​ក៏​ដោយ​។ វា​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កុង​ហ្គោ នៅ​ក្នុង​ឆ្នាំ ១៩៧០​។

រោគ​សញ្ញា​នៃ​ជំងឺ​ប្រភេទ​នេះ​មាន​ដូច​ជា គ្រុនក្តៅ ឈឺក្បាល កន្ទួល​លើ​ស្បែក​ចាប់ផ្តើម​នៅ​លើ​ផ្ទៃមុខ និង​រីក​រាលដាល​ពេញ​ខ្លួន​ទាំងអស់​។ មនុស្ស​អាច​ឆ្លង​ជំងឺ​ប្រភេទ​នេះ​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​អ្នកមាន​មេរោគ​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ