ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តតាកែវ ពិនិត្យ និង​កំណត់ព្រំ​ប្រទល់​ជាក់ស្តែងនៃផ្ទៃបឹងទឹកស្អាត ក្រុង​ដូនកែវ

1 ឆ្នាំ មុន
  • តាកែវ

តាកែវ៖ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានក្រុមការងារ​ចុះ​សិក្សាផ្ទៃបឹងទឹកស្អាត ក្រុងដូនកែវ កាលពីព្រឹកថ្ងៃពុធ ទី១៨…

តាកែវ៖ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានក្រុមការងារ​ចុះ​សិក្សាផ្ទៃបឹងទឹកស្អាត ក្រុងដូនកែវ កាលពីព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សា ផ្តល់យោបល់ និងបូកសរុបលទ្ធផល​នៃការចុះរាស់វែង​របស់ក្រុមការងារ ដែលបានចុះប្រតិបត្តិការវាស់វែងផ្ទៃបឹងទឹកស្អាតក្រុងដូនកែវ កាលពីថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមកិច្ចប្រជុំដោយ​លោកអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក ស្ថិតនៅ​សហសាលប្រជុំសាលាក្រុងដូនកែវ។

លោកអភិបាលក្រុង បានលើកឡើងថា ក្រោយពីការចុះពិនិត្យកំណត់ព្រំប្រទល់ជាក់ស្តែងផ្ទៃបឹង​ទឹក​ស្អាតក្រុងដូនកែវ តាមទំនប់ក្រវ៉ាត់បឹង ដែលបានលើករួច ក្រុមការងារទាំងអស់ បានអនុវត្ត​ត្រឹម​ត្រូវស្របតាមនីតិវិធី ដែលបានចែងក្នុងច្បាប់ លិខិតបទដ្ឋានដែលពាក់ព័ន្ធ។

លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណដល់​លោកអនុប្រធាន ព្រមទាំងសមាជិក ក្រុមការងារ ដែលបានចុះប្រតិបត្តិការលើការងារវាស់វែងនេះ បានយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផល​យ៉ាងល្អប្រសើរ៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ