ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជាទៅ​ចូលរួម​វេទិការ​សេដ្ឋកិច្ច​ពិភពលោក នៅ​ប្រទេស​ស្វី​ស ខានស្អែក​នេះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​ចក្រ​​​កម្ពុជា នឹង​អញ្ជើញដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​វេទិការ​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ដា​វ៉ូស…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​ចក្រ​​​កម្ពុជា នឹង​អញ្ជើញដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​វេទិការ​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស នា​វេលា​ម៉ោង​១ និង​៣០ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ឧសភា ២០២២ ខានស្អែក​នេះ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​កំពុង​រស់នៅ​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ដែល​បាន​ចេញ​វី​ដេ​អូ អបអរសាទរ​ដំណើរ​របស់​សម្ដេច​តេ​ជោ ទៅ​កាន់​តំបន់​អឺរ៉ុប ។

តាម​ការ​គ្រោងទុក សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​បងប្អូន​ខ្មែរ នា​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ២០២២ នៅ​ទីក្រុង​ហ្ស៊ូ​រិច ប្រទេស​ស្វី​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ