ប្តីជាប៉ូលិសព្រហ្មទណ្ឌ ឯប្រពន្ធ និងកូនសង្ស័យជាចោរ
ខេត្តរតនគិរី ៖ សមត្ថកិច្ចប៉ូលិសស្នងការខេត្តចាប់ក្រុមចោរលួចសត្វគោ និងសត្វក្របីបាន១គ្រួសារចំនួន៣នាក់ ក្រោយពីប្រជាពលរដ្ឋចំនួន២គ្រួសារ បានបាត់សត្វគោ ក្របី …
ខេត្តរតនគិរី ៖ សមត្ថកិច្ចប៉ូលិសស្នងការខេត្តចាប់ក្រុមចោរលួចសត្វគោ និងសត្វក្របីបាន១គ្រួសារចំនួន៣នាក់ ក្រោយពីប្រជាពលរដ្ឋចំនួន២គ្រួសារ បានបាត់សត្វគោ ក្របី …
ខេត្តរតនគិរី ៖ សមត្ថកិច្ចប៉ូលិសស្នងការខេត្តចាប់ក្រុមចោរលួចសត្វគោ និងសត្វក្របីបាន១គ្រួសារចំនួន៣នាក់ ក្រោយពីប្រជាពលរដ្ឋចំនួន២គ្រួសារ បានបាត់សត្វគោ ក្របីជាញឹកញាប់នៅរយៈពេលកន្លងមក ។
ទើបនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩និង៣០នាទីព្រឹក ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងខេត្ត បានចុះចាប់ និងឆែកឆេរផ្ទះអ្នកលក់សាច់គោមួយកន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ទាក់ទិនករណីខាងលើ ត្រូវបានសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា មុននឹងឈានទៅដល់ការចាប់បានជនសង្ស័យខាងលើ បានដោយសារមានប្រជាពលរដ្ឋចំនួន២គ្រួសារ បានមកប្តឹងសមត្ថកិច្ចថា ពួកគាត់បាត់ក្របីចំនួន៤ក្បាល និងបាត់គោចំនួន៣ក្បាល ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ ហើយសមត្ថកិច្ចក៏ប្រទះឃើញសត្វក្របី១ក្បាលនៅរស់ ដោយក្រុមចោរមិនសម្លាប់ ដោយចងលាក់ទុកនៅក្បែរផ្ទះជនសង្ស័យ ហើយសមត្ថកិច្ចធ្វើការឆែកឆេរទៅលើម្ចាស់ផ្ទះមានឈ្មោះ ហ៊ីម សុះ ភេទស្រី អាយុ៥១ឆ្នាំ ដែលមានប្តីឈ្មោះ ឯក សុផាត ជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ តែប្តីអត់នៅផ្ទះទេ ។ ចំណែក២នាក់ទៀត គឺឈ្មោះ ផា ដេវិត ភេទប្រុស អាយុ២២ឆ្នាំ ជាកូនប្រុស និងឈ្មោះ លី សាកី ភេទប្រុស អាយុ២៨ឆ្នាំ ជាកូនប្រសារ ។
ប៉ូលិសបានបញ្ជាក់ថា ក្នុងការឆែកឆេរ រឹបអូសបានវត្ថុតាងសាច់សត្វក្របីជាង១០០គីឡូក្រាម ក និងក្បាលក្របីចំនួន៣ផងដែរ ទើបនឹងកាប់ថ្មីៗ និងរឹបអូសបានសាច់សត្វគោបានជាង១០០គីឡូក្រាម និងក្បាលគោចំនួន៣ ព្រមទាំងកូនចំនួន៣ក្បាល ដែលនៅក្នុងពោះមិនទាន់កើត ។
ប៉ូលិសបានបន្តទៀតថា ប្រជាពលរដ្ឋ២គ្រួសារដែលមកដាក់ពាក្យបណ្តឹង ១-ឈ្មោះ សុំ វ៉ន ភេទប្រុស អាយុ៤២ឆ្នាំ (ម្ចាស់គោ) រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ២-ឈ្មោះ ក្រទុត ហ្វឿង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ។ សមត្ថកិច្ចដដែលបានបន្តទៀតថា សត្វក្របី១ក្បាលដែលនៅរស់បានប្រគល់ជូនម្ចាស់វិញហើយ ដោយឡែកសាច់សត្វគោ ក្របីនៅសល់ប៉ុន្មាន សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ទាំង២គ្រួសារ មូលហេតុក្រុមចោរយកទៅលក់នៅផ្សារបានលុងអស់ខ្លះហើយ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ម្តាយ និងកូនបង្កើត ព្រមទាំងកូនប្រសារប្រុស សមត្ថកិច្ចកំពុងសួរចម្លើយ និងចាត់ការតាមនីតិវិធីបញ្ជូនខ្លួនឱ្យតុលាការតាមផ្លូវច្បាប់ ។ ដោយឡែកលោក ឯក សុផាត ជាម្ចាស់ផ្ទះ និងជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ផងដែរនោះ ខាងសមត្ថកិច្ចមិនបានផ្តល់ព័ត៌មានដល់អ្នកកាសែតថា មានពាក់ព័ន្ធឬយ៉ាងណានោះទេ ដោយលោកមិនបានស្ថិតនៅក្នុងផ្ទះពេលសមត្ថកិច្ចចុះចាប់ ៕
ចែករំលែកព័តមាននេះ