ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា កូរ៉េ​ខាងជើង​អាច​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​​អំឡុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក Joe Biden នៅ​អាស៊ី

1 ឆ្នាំ មុន

ការ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​កបាន​បង្ហាញ​ថា កូរ៉េ​ខាងជើង​អាច​នឹង​ធ្វើការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល ឬ​បា​.​ញ់​សាកល្បង​ទាំង​ពីរ មុន​ពេល​អំឡុង ឬ​ក្រោយ​ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក

អា​មេ​រិ​ក ៖ ការ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​កបាន​បង្ហាញ​ថា កូរ៉េ​ខាងជើង​អាច​នឹង​ធ្វើការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល ឬ​បា​.​ញ់​សាកល្បង​ទាំង​ពីរ មុន​ពេល​អំឡុង ឬ​ក្រោយ​ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​នៅ​ស​ប្តា​ហ៍​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក Jake Sullivan​។

លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​ដូច្នេះ​ថា «​យើង​កំពុង​រៀបចំ​សម្រាប់​គ្រប់​កាលៈទេសៈ​ទាំងអស់ រួម​ទាំង​លទ្ធភាព​ដែល​ការ​បង្ក​ហេតុនេះ​នឹង​កើតឡើង ខណៈ​ពេល​យើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ឬ​ជប៉ុន​»​។

លោក​បញ្ជាក់​ថា អា​មេ​រិ​ក​កំពុង​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ស្តី​ពី​បញ្ហា​នេះ និង​ព្រមទាំង​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ចិន​គឺ​លោក Yang Jiechi អំពី​បញ្ហា​របស់​កូរ៉េ​ខាងជើង​។

លោក​ថ្លែង​ថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន ដើម្បី​ធ្វើការ​កែតម្រូវ​ទាំង​រយៈពេល​ខ្លី និង​វែង​ចំពោះ​ឥរិយាបថ​យោធា​របស់​ខ្លួន​តាម​ការ​ចាំបាច់ «​ដើម្បី​ធានា​ថា យើង​កំពុង​ផ្តល់​ទាំង​ការ​ការពារ និង​ការ​រារាំង​ដល់​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្នុង​តំបន់ ហើយ​ថា​យើង​កំពុង​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្កហេតុ​ណាមួយ​របស់​កូរ៉េ​ខាងជើង​»​។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre បាន​ថ្លែងប្រាប់​ស​ន្និ​សិទ្ធ​ដដែល​ថា លោក Joe Biden នឹង​មិន​ទៅ​កាន់​តំបន់​គ្មាន​យោធា​នោះ​ទេ (DMZ) ដែល​ជា​តំបន់​ខណ្ឌ​ចែក​កូរ៉េ​ខាង​ទាំង​ពីរ អំឡុង​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ដែល​នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ