ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​រតនាគារ​ថា អា​មេ​រិ​ក​មិន​មាន​សិទ្ធិ​អំណាច​រឹបអូស​ទ្រព្យសម្បត្តិ​បង្កក​របស់​ធនាគារ​រុ​ស្ស៊ី​ទេ

1 ឆ្នាំ មុន

រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោកស្រី Janet Yellen បាន​និយាយ​ថា សហរដ្ឋអាមេរិក​មិន​មាន​សិទ្ធិ​អំណាច​ផ្លូវច្បាប់ ដើម្បី​រឹបអូស​យក​ទ្រព្យសម្បត្តិ​ធនាគារកណ្តាល​រុ​ស្ស៊ី ដែល​ត្រូវ​បាន​បង្កក ដោយសារ​ការ​ឈ្លានពាន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោកស្រី Janet Yellen បាន​និយាយ​ថា សហរដ្ឋអាមេរិក​មិន​មាន​សិទ្ធិ​អំណាច​ផ្លូវច្បាប់ ដើម្បី​រឹបអូស​យក​ទ្រព្យសម្បត្តិ​ធនាគារកណ្តាល​រុ​ស្ស៊ី ដែល​ត្រូវ​បាន​បង្កក ដោយសារ​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

មន្ត្រី​អឺរ៉ុប​មួយ​ចំនួន​បាន​គាំទ្រ​ថា សហភាព​អឺរ៉ុប អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ទៀត រឹបអូស​យក​ទឹកប្រាក់​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​របស់​ធនាគារកណ្តាល​រុ​ស្ស៊ី ដែល​ត្រូវ​បាន​បង្កក​ដោយសារ​ទណ្ឌកម្ម ដើម្បី​យក​ប្រើប្រាស់​សម្រាប់​កសាង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើង​វិញ​។

ធនាគារពិភពលោក​បាន​ប៉ាន់​ស្មានថា អ៊ុយ​ក្រែ​ន​ខាតបង់​អស់ ៤​ពាន់​លាន​ដុល្លារ​ក្ន​ង​មួ​យស​ប្តា​ហ៍​។

«​ខ្ញុំ​គិត​ថា វា​គឺជា​រឿង​ធម្មជាតិ​សម្រាប់​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការ​ចំណាយ​លើ​ការ​សាងសង់​ឡើង​វិញ ដែល​ពួក​គេ​នឹង​ប្រឈម ហើយ​យើង​នឹង​សម្លឹង​មើល​រុ​ស្ស៊ី ដើម្បី​ជួយ​ចំណាយ​យ៉ាង​ហោច​ណាស់​លើ​ផ្នែក​ខ្លះ​ដែល​នឹង​ពាក់ព័ន្ធ​»​។ នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង មុន​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស G7 នៅ​ស​ប្តា​ហ៍​នេះ​។

លោកស្រី​បន្ថែម​ថា «​ខណៈ​ពេល​យើង​កំពុង​ចាប់ផ្តើម​ពិនិត្យ​មើល​រឿង​នេះ វា​នឹង​មិន​ស្របច្បាប់​នោះ​ទេ ឥឡូវនេះ សម្រាប់​រដ្ឋាភិបាល​អា​មេ​រិ​ក​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងនោះ​»៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ