ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ទើប​បង្កើត​ថ្មី នឹង​ធ្វើ​យុទ្ធ​ការ​បោះ​ឆ្នោត គោរព​តាម​នីតិ​វី​ធី គ​.​ជ​.​ប

3 ឆ្នាំ មុន
  • ភ្នំពេញ

គណបក្ស​ឯកភាព​ជាតិខ្មែរ ដែល​ជា​គណបក្ស​នយោបាយ​មួយ ទើបតែ​បង្កើត​ថ្មី​ថា ខ្លួន​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត នឹង​គោរព​តាម​នីតិ​វី​ធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឯកភាព​ជាតិខ្មែរ ដែល​ជា​គណបក្ស​នយោបាយ​មួយ ទើបតែ​បង្កើត​ថ្មី​ថា ខ្លួន​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត នឹង​គោរព​តាម​នីតិ​វី​ធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​បាន​ដាក់​ចេញ​។

លោក អ៊ុ​ន ជិ​ម ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា​ថា គណបក្ស​របស់​លោក​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​តាម​រាជធានី​-​ខេត្ត​តែ​ចំនួន​៣ គឺ​មាន​ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​គោរ​តាម​បទបញ្ញត្តិ​របស់ គ​.​ជ​.​ប​។

លោក​ថា «​អ៊ីចឹង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​ធំ​មុនគេ គឺ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុងស្រុក​ព្រៃ​នប់ ដោយ​មាន​សមាជិក​ចាប់ពី​២០០​នាក់​ទៅ​៣០០​នាក់ តាម​គ្រោងទុក​។ ដូច្នេះ​យើង​នឹង​ដង្ហែ​នៅ​ទីនោះ យើង​បាន​ដាក់​ពាក្យសុំ​រួច​ហើយ តែ​យើង​មិន​ទាន់​ឃើញ គ​.​ជ​.​ប គាត់​ឆ្លើយ​តប​នៅ​ឡើង​នោះ​ទេ​»​។

ទាក់ទិន​នឹង​ការ​អំពាវនាវ​របស់ គ​.​ជ​.​ប ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់ គោរព​តាម​គោលនយោបាយ ក្រមសីលធម៌ និង​បញ្ញត្តិ​ច្បាប់​នោះ លោក​ប្រធាន​បក្ស ក៏​បាន​លើក​ឡើង​ថា គណបក្ស​នឹង​គោរព​តាម​គោលនយោបាយ​របស់​ខ្លួន ក្រមសីលធម៌ នឹង​លើកទឹកចិត្ត​ដល់​វិស័យ​ការ​តស៊ូ​មតិ​ជាដើម​។

លោក​ថា ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​មា​នភា​ប​ល្អ​ប្រសើរ ប៉ុន្តែ​មានការ​ខ្វះចន្លោះ​តិច​តូច​ដែរ ក្នុង​នោះ​ក៏​មាន​ចំណុច​មួយ គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​រឹត​បណ្តឹង​ដល់​គណបក្ស​នយោបាយ​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ថា ក្នុង​នាម​ជា​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង លោក​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំងអស់​ធ្វើការ​ប្រកួតប្រជែង​គ្នា ដោយ​ក្រមសីលធម៌​នយោបាយ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កុំ​ថា គណបក្ស​នយោបាយ​មាន​វ័យចាស់​វស្សា​មក​បណ្តុះបង្អាប់​គណបក្ស​នយោបាយ​ថ្មី​។

សូម​ជម្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ណែនាំ​ពី​ការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​ការិយាល័យ​បោះ​ឆ្នោត និង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​*​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២​។

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា «​ដើម្បី​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បរិយាកាស​ស្ងប់ស្ងាត់​ល្អ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) សូម​ណែនាំ​ដល់​ប្រធាន​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត (​គ​ធ​.​ខ​ប​) ប្រធាន​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត (​គឃ​.​សប​) និង​ប្រធាន​គណៈកម្មការ ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត (​គ​.​ក​.​ប​/​គ​.​ក​.​រ​)»​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន អ្នកគាំទ្រ​នៃ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​វិធានការ​នានា​របស់ គ​.​ជ​.​ប ដើម្បី​ឲ្យ​ការ​ឃោសនាបោះឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី អហិ​.​ង្សា សន្តិសុខ និង សុវត្ថិភាព​។ ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ឧសភា ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ