រាជធានីភ្នំពេញ ៖ ជាការកក់ក្តៅមួយជំហាន ព្រោះពេលនេះជីវិតរបស់ សុវត្ថិឌី ធារិកា និងប្អូនប្រុស កំពុងតែងតោល ព្រោះបាត់បង់អ្នកមានគុណទាំង២នាក់។ យ៉ាងណា បុគ្គលដែលលេចមុខនៅក្នុងភាពមនុស្សធម៌ ម្នាក់ដែលស្រឡាញ់ចូលចិត្តក្រុមគ្រួសារនាង បាននិយាយថា នឹងជួយមើលថែនាង និងប្អូនប្រុសនាងអោយបានប្រសើរឡើងវិញ ទោះបីជាគ្មានឪពុកម្តាយចាប់ពីពេលនេះតទៅ។
ភ្លាមៗនោះ ក្រោយពីឮសំដីរៀបរាប់នេះហើយ ធារិកា បានស្ទុះទៅឱបអ្នកស្រី ម៉ែន ចិន្តា ដោយក្តីរំភើបអស់ពីពោះពីពង់ ព្រោះខ្លួនកំពុងតែលិចទូក ហើយមានអ្នកស្រោចស្រង់ពិតជារំភើប។
![Picture]()
នៅចំពោះមុខស.ពម្តាយឪពុកតារាចម្រៀងរូបនេះ អ្នកស្រី ចិន្តា ដែលអ្នកសិល្បៈជាច្រើនគោរពស្រឡាញ់ ព្រោះទឹកចិត្តល្អចេះជួយទុក្ខធុរៈ បាននិយាយថា «អ្នកស្រីជាកូនធម៌ ប៉ាម៉ាក់ធារិកា។ ដោយសារលោកទាំង២ ស្លូតត្រង់ ចេះរាប់ញាតិ និងស្តែងឡើងទឹកចិត្តល្អផ្សេងៗទៀត ទើបមិនអាចចោល ធារិកា និងប្អូនបាន។ អ្នកស្រីពេញចិត្តចូលខ្លួនធ្វើជាម្តាយ មើលថែក្មេង២នាក់នេះ ហើយសន្យាចិញ្ចឹមបីបាច់អោយអស់លទ្ធភាព និងខំរកលុយអោយប្អូនប្រុស ធារិកា បានរៀនសូត្រចប់ចុងចប់ដើម។
![Picture]()
ជាការកត់សម្គាល់ មរណភាពរបស់ប៉ាម៉ាក់របស់ សុវត្ថិឌី ធារិកា បង្ហាញអោយមហាជន អាណិតក្រុមគ្រួសារនាងគ្រប់ៗគ្នា ។ ជាពិសេសខ្លោចផ្សារបាត់មេបា ដូចអកព្រាត់ទ្រនំ។ ពេលនេះស.ពឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ដឹកពីខេត្តព្រះវិហារ តាមរយៈរថយន្តដើម្បីយកមកធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ។ រូបភាពតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស យំសោកឱបស.ពឪពុកម្ដាយ ពិតជាធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់រូបនាង និងប្អូនប្រុសខ្លាំងណាស់។
![Picture]()
ស.ពអ្នកមានគុណទាំង២ របស់ សុវត្ថិឌី ធារិកា និងប្អូនប្រុស នឹងត្រូវបូជាវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះហើយ ។ ពេលវេលាក៏ខិតជិតមកដល់ ដែលរូបកាយម្តាយឪពុកនាងត្រូវបំបែករូបរាង ដោយអំណាចព្រះអគ្គី។ ម្ល៉ោះហើយ ទើបម្នាក់ៗបារម្ភបំផុតពីសុខភាព សុវត្ថិឌី ធារិកា និងប្អូនប្រុសនាង ព្រមទាំងលោកយាយនាងផងដែរ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ