ថ្ងៃនេះ! គ្មានអ្នកឆ្លង គ្មានអ្នកជា និងគ្មានអ្នកស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រកមិនឃើញអ្នកជំងឺកូវីដ១៩ និងមិនបាមព្យាបាលជាសះស្បើយ ព្រមទាំងមានករណីស្លា.ប់នោះទេ។
ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះថា មិនមានអ្នកឆ្លងថ្មី ជាសះស្បើយគ្មាន និងស្លា.ប់គ្មាន។ ក្រសួងបានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុប ១៣៦,២៦២នាក់ អ្នកជាសះស្បើយ ១៣៣,១៩៨ នាក់ និងអ្នកស្លា.ប់ ៣,០៥៦ នាក់។

ក្រសួងសុខាភិបាលក៏បានឧ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានចាក់លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាបានចាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១៣១,៧៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៤,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។សរុប លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៣,៨៣% ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ