ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តតាកែវ​ ប្រជុំដាក់​វិធានការទប់​ស្កាត់​ការនាំចូល​ជ្រូក​​ខុសច្បាប់ ពីវៀតណាម

1 ឆ្នាំ មុន
  • តាកែវ

តាកែវ៖ អាជ្ញាធរខេត្តតាកែវ បានបើកកិច្ចប្រជុំ ស្តីពី វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រករបៀងនានា ចូលក្នុងភូមិសាស្ត្រខេត្តតាកែវ។…

តាកែវ៖ អាជ្ញាធរខេត្តតាកែវ បានបើកកិច្ចប្រជុំ ស្តីពី វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រករបៀងនានា ចូលក្នុងភូមិសាស្ត្រខេត្តតាកែវ។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តតាកែវ ក្រោមអធិបតីភាពលោក ខាន់ សុខា អភិបាលរងខេត្ត​។

លោក ខាន់ សុខា បាន​ដាក់បញ្ជាដល់មន្ទីរជំនាញកសិកម្ម ពិសេសពេទ្យសត្វខេត្ត និងអាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់ឲ្យខាងតែបាន ចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ផ្សេងៗ ពីប្រទេសវៀតណាម តាមច្រករបៀង ចូលក្នុងភូមិសាស្ត្រ ខេត្តតាកែវ ឱ្យបានដាច់ខាត ព្រោះកន្លងមកនេះ មានការឃុប​ឃិតបើកឱ្យនាំចូល​ជ្រូកពីប្រទេសវៀងតណាម មកស្ទើររាល់យប់។

លោក ខាន់ សុខា ​បន្តទៀតថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  រួមទាំង​ការិយាល័យបសុពេទ្យខេត្ត គួរតែ​តាមដានសង្កេត ប្រសិនបើមានករណីនាំចូល​សត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកផ្សេងៗ ដោយខុសច្បាប់ ត្រូវសហការជាមួយអាជ្ញាធរដែនដី មានសមត្ថកិច្ចពាក់ព័ន្ធ នៅតាមបណ្តា​ច្រកទ្វារអន្តរជាតិ ច្រកទ្វារទ្វេ​ភាគី ច្រកទ្វារតំបន់ និងច្រករបៀងផ្សេង ដោយត្រូវចាប់យកមកឲ្យបាន ហើយសិក្សាស្រាវជ្រាវឲ្យច្បាស់ថា ប្រភពមកពីណា? ក្រុមហ៊ុនណា ដែលលួចនាំចូល? ហើយត្រូវចាត់វិធានការតាមផ្លូវច្បាប់។

 លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត បានសង្កេតឃើញថា មានជនខិលខូចមួយចំនួន បានលួចនាំសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូក​ខុសច្បាប់ផ្សេងៗ ពីប្រទេសវៀតណាម ចូលមក ដោយគ្មានច្បាប់អនុញ្ញាត ចូលតាមច្រករបៀង មកក្នុងភូមិសាស្ត្រស្រុកគីរីវង់ ខេត្តតាកែវ​។

ដើម្បីបង្ក្រាប និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់នេះ លោកអភិបាលរងខេត្ត បានណែនាំ​ឱ្យសមត្ថកិច្ចទាំង ៣អង្គភាព សមត្ថកិច្ចការពារព្រំដែន ពិសេស​មន្ទីរកសិកម្ម និងពេទ្យសត្វ ត្រូវសហការគ្នា​។   

គួរបញ្ជាក់ថា កន្លងមកនេះ មានគេរាយការណ៍ថា ​ឈ្មោះ សើ ដែលត្រូវជាក្មួយរបស់លោក ថៃ លី មេពេទ្យសត្វ ខេត្តតាកែវ បាននាំ​ជ្រូករស់ ចូលមកពីវៀតណាម ចូលតាមច្រករបៀងយ៊ិនយ៉ា និងឫស្សី ៣គុម្ព ស្ទើររាល់យប់។ ករណីនាំជ្រូកចូលពីវៀតណាមនេះ រហូតដឹងដល់នាយកដ្ឋាន​ជំនាញ​របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះមកចាប់ ១ឡាន មានជ្រូក ៤៨ក្បាល។ ប៉ុន្តែក្រោយមក ក៏ដោះស្រាយគ្នា រួចហើយឈ្មួញ ឈ្មោះ សើ បានដឹកជ្រូក ចូលពីវៀតណាម មកទឹកដីខេត្តតាកែវ លើសដើម៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ