ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់រត់ទៅណា! ចាប់កូនស្រីគេរំលោ.ភ ហើយ​ប្រើ​ហិ.ង្សា​ទៀត

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​លោក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​នគ​បាល​ព្រហ្ម​កំរិត​ធ្ងន់នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឱ្យ​ដឹង​​ថា បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ កំ​លាំ​ង​​បាន​សហការ​ជាមួយ​​​នគរបាល​ខេត្តតាកែវ ធ្វើការ​ចាប់​ខ្លួន​​ជនសង្ស័យ​

ខេត្ត​ប៉ៃលិន ៖ បើ​តាម​លោក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​នគ​បាល​ព្រហ្ម​កំរិត​ធ្ងន់នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឱ្យ​ដឹង​​ថា បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ កំ​លាំ​ង​​បាន​សហការ​ជាមួយ​​​នគរបាល​ខេត្តតាកែវ ធ្វើការ​ចាប់​ខ្លួន​​ជនសង្ស័យ​ម្នាក់ តាម​ដីកា​លេខ​៣៤១​ព​.​ស​១៦ ចុះ​ថ្ងៃ​ទី​២៧ ​តុលា ឆ្នាំ​២០១៦ របស់​លោក​ព្រះរាជអាជ្ញា​រង ថុ​ល គឹ​ម​ហ៊ឹង បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​​ក្នុង​ករី​ណី​រំលោភ​សេព​សន្ថវៈ និង​ប្រើ​ហិង្សា​ទៅ​លើ​នារី​​អាយុ​២៣​ឆ្នាំម្នាក់​ កាលពី​ថ្ងៃ​ទី​២៦ ​តុលា កន្លង​ទៅ រួច​រត់គេច​ទៅ​ស្នាក់​នៅ​ក្នុង​ខេត្តតាកែវ ។

លោក​​បន្ត​ទៀត​ថា លុះ​នៅ​ម៉ោង​១០ និង​១៥​នាទី​ថ្ងៃ​ទី​២៩ ​តុលា ​នេះ ស្ថិត​នៅ​ចំណុច​សាលារៀន​អនុ​វិទ្យាល័យ​សុខ អាន​ព្រៃធំ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​ពេជ្រ​សា ស្រុក​កោះអណ្តែត ខេត្តតាកែវ កំលាំង​សហការ​ក៏​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យឈ្មោះសៀង សែន ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្តឈ្នួល រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល​ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន  ។